ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានខ្ទឹមស ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាគ្រឿងទេសនេះមានប្រសិទ្ធភាពជួយឱ្យឆាប់គេងលក់បានស្រួល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  គួរយកមកធ្វើបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីគន្លឹះក្នុងការប្រើប្រាស់ខ្ទឹមសជួយឱ្យគេងលក់ស្រួល ៖

១. រួមបញ្ចូលក្នុងរបបអាហារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែព្យាយាមទទួលទានអាហារដែលមានផ្ទុកខ្ទឹមស ឬរួមបញ្ចូលគ្រឿងទេសនេះក្នុងរបបអាហារ។ ពិសេសប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាឆ្លងមេរោគនៃបំពង់ផ្លូវដង្ហើមខាងលើ! នេះក៏ព្រោះតែខ្ទឹមសមានសមត្ថភាពខ្លាំងក្នុងការកាត់បន្ថយការរលាក។ ក្រៅពីរួមបញ្ចូលក្នុងអាហារ អ្នកក៏អាចទទួលទានខ្ទឹមសឆៅពី ២ ទៅ ៣ កំពឹសតែម្ដងក៏បានដែរ។ ប៉ុន្តែកុំធ្វើបែបនេះប្រសិនបើអ្នកមានបញ្ហាច្រាលទឹកអាស៊ីតក្រពះ ពិសេសមុនពេលចូលគេង។

២. លាយខ្ទឹមសជាមួយទឹកដោះគោ

អ្នកអាចលាយខ្ទឹមសម៉ដ្ឋមួយកំពឹសក្នុងទឹកដោះគោក្ដៅឧណ្ហៗមួយកែវ។ កូរឱ្យសព្វ សឹមត្រងកាកចេញ រួចទទួលទានមុនពេលចូលគេង។ ភេសជ្ជៈនេះនឹងជួយឱ្យឆាប់គេងលក់បានស្រួល ហើយស្កប់!

៣. ដាក់ខ្ទឹមសស្រស់ក្រោមខ្នើយ

ការដាក់ខ្ទឹមសដែលបកសំបករួចក្រោមខ្នើយក៏មានប្រសិទ្ធភាពជួយឱ្យអ្នកឆាប់គេងលក់ផងដែរ។ ខ្ទឹមសមានផ្ទុកសមាសធាតុ sulfuric និងក្លិនម្យ់ាងដែលមានឥទ្ធិពលផ្ដល់ភាពស្ងប់ដល់រាងកាយ ព្រមទាំងចិត្ត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង