លោសំនួរដែលពិបាកមួយបានលេចឡើងទាក់ទងនឹងកូវីដ១៩ បន្ទាប់ពីកោះសន្តិភាពបានចុះផ្សាយអត្ថបទមួយដែលនិយាយថាតាមការសិក្សាស្រាវជ្រាវ គេឃើញមេរោគកូវីដ១៩នៅក្នុងទឹកកាមបុរស។ សំនួរនោះគឺតើ ការរួមភេទអាចនាំអោយឆ្លងមេរោគកូវីដ១៩ឬទេ?
យោងតាមអ្នកជំនាញវេជ្ជសាស្ត្រដែលនិយាយប្រាប់សារព័ត៌មាននានាក្នុងពិភពលោកនោះបានអោយដឹងថាពុំមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា Covid-19 អាចឆ្លងតាមរយៈការរួមភេទ តាមទ្វារមាស ឬរន្ធគូថបានទេ។
ប៉ុន្តែអ្នកជំនាញនិយាយថាទោះយ៉ាងណាក៏ដោយការថើបអាចចម្លងតាមរយៈទឹកមាត់។ ដូច្នេះវីរុសអាចចម្លងតាមរយៈការថើប។
ដូច្នេះ បើសិនជាអ្នករួមភេទ អ្នកត្រូវប្រយ័ត្នហើយគួរចៀសវាងការថើបនេះ៕