ចំពោះនារីដែលចង់ស អ្នកមិនចាំបាច់ប្រើថ្នាំ ឬឡេក៏អាចសបានដែរ ឲ្យតែអ្នកអនុវត្តតាមវិធីនេះ។ វាជាវីធីដែលមិនប៉ះពាល់ដល់សុខភាពអ្នក ថែមទាំងអាចជួយទ្រទ្រង់រាងកាយអ្នកទៀតផង។ តើមានវិធីសាស្ត្របែបណាខ្លះទៅ?

  1. អ្នកអាចជ្រើសរើសសណ្តែកបារាំងមកធ្វើជាអាហាររបស់អ្នកបាន ព្រោះវាជាបន្លែដែលសម្បូរទៅដោយវីតាមីនអេ។ ក្រោយពេលដែលអ្នកញ៉ាំរួច វានឹងធ្វើឲ្យមុខអ្នកបាត់ស្នាមអ៊ុចខ្មៅ ថែមទាំងជួយបណ្តឹងស្បែកដែលនៅជុំវិញភ្នែកអ្នកឲ្យតឹង មិនងាយជ្រួញឡើយ។
  2. អ្នកក៏អាចបរិភោគដំឡូងបារាំងដែរ ព្រោះនៅក្នុងនោះសម្បូរទៅដោយវីតាមីនប៊ី រួមនឹងសារធាតុដទៃទៀត។ សារធាតុទាំងនេះ នឹងជួយការពារអ្នកមិនងាយចាស់ឡើយ។ ជាពិសេស វាមានវីតាមីនសេក្នុងនោះ ដោយធ្វើឲ្យស្បែកអ្នកសតែម្តង។
  3. ឆៃថាវក៏ជាបន្លែដែលសម្បូរវីតាមីនសេដែរ ដោយក្រោយពេលដែលអ្នកពិសាររួច វានឹងធ្វើឲ្យស្បែកអ្នកប្រែជាស ហើយម៉ត់ទៀតផង។
  4. ចំពោះការ៉ុតវិញ វានឹងជួយការពារមិនឲ្យស្បែកងាយឡើងខ្លាញ់ឡើយ។ ដូចនេះ អ្នកមិនចាំបាច់ភ័យពីរឿងឡើងមុនទៀតទេ។
  5. ចំណែកត្រសក់វិញ នឹងជួយការពារស្បែកអ្នកមិនឲ្យប្រតិកម្មឡើយ។ ម្យ៉ាងទៀត វាក៏ធ្វើឲ្យស្បែកមានលក្ខណៈស តឹង និងបំបាត់ស្នាមអ៊ុចខ្មៅបានយ៉ាងងាយ៕