ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកម្តាយមិនគួរប្រើកន្សែងសើមដែលមានលក្ខណៈជាកញ្ចប់មកជូតគូទឲ្យកូន។ ហេតុអ្វីទៅ?

ក្នុងកន្សែងសើមដែលមានលក្ខណៈជាកញ្ចប់នេះ មានផ្ទុកសារធាតុច្រើន ថែមទាំងមានសារធាតុអាល់កុលដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូន។ ដូចនេះ នៅពេលដែលកូនបត់ជើងធំរួច អ្នកគួរតែយកក្រដាសជូតលាមកនោះចេញសិន ទើបយកកន្សែងសើមធម្មតាមកជូតសម្អាតឲ្យកូន។ ចុងក្រោយអ្នកអាចលាងគូទឲ្យកូនបាន ទើបអាចស្អាតល្អ មិនជាប់ក្នុងគូទរបស់កូន ធ្វើឲ្យរលាកគូទបាន៕