នៅលើវិថីនៃការបង្កើតក្រុមហ៊ុនរមែងតែងតែត្រូវតែជួបឧបសគ្គ ហើយឧបសគ្គទាំងនេះសុទ្ធតែជាមេរៀនបង្រៀនអ្នកឲ្យទទួលបានភាពជោគជ័យ។ ដូចនេះតើមានគន្លឹះអ្វីខ្លះដែលអាចឲ្យអ្នកជោគជ័យនោះ?

1. អ្នកត្រូវតែចេះប្រើទំនាក់ទំនងរវាងមនុស្សនិងមនុស្ស មានន័យថាត្រូវតែចេះទាញប្រយោជន៍ពីអ្នកដទៃដោយចេះសាងទំនាក់ទំនងល្អជាមួយគេជាមុនសិននោះគេនឹងជួយអ្នកនៅពេលដែលអ្នកជួបការលំបាក។

2. មិនត្រូវស្តាប់ការពង្វក់របស់អ្នកដទៃទេ ព្រោះបើអ្នកស្តាប់ហើយធ្វើតាមអ្នកនឹងខាតបង់ជាខ្លាំង។ នៅទីបញ្ចប់ អ្នកដែលទទួលបានផលមិនមែនជាអ្នកឡើយ តែបែរជាអ្នកដែលបញ្ចុះបញ្ចូលអ្នកទៅវិញ។

3. ត្រូវតែក្លាហានដោយហ៊ានបណ្តាក់ទុនលើអ្វីដែលគ្រោះថ្នាក់ ថាមិនត្រូវអ្នកអាចចំនេញបានប្រាក់ច្រើនដោយមិនដឹងខ្លួន។

4. ត្រូវតែជួលបុគ្គលិកដែលឆ្នើមដើម្បីជួយក្រុមហ៊ុនឲ្យដំណើរការបានល្អ ព្រោះមានតែបុគ្គលិកដែលចេះសហការគ្នាទេ ទើបអាចធ្វើឲ្យមុខរបររីកចម្រើនទៅមុខបាន។

5. ចែករំលែកបញ្ហាផ្សេងៗជាមួយអ្នកដទៃព្រោះបញ្ហាខ្លះអ្នកនៅជុំវិញខ្លួនអ្នកមិនមានគំនិតដែលល្អទេ ប៉ុន្តែអ្នកដទៃប្រហែលជាមានគំនិតល្អៗក៏ថាមិនត្រូវដែរ។ ដូចនេះអ្នកគួរតែក្តោកក្តាប់ចំនុចទាំង៥នេះឲ្យបានល្អនោះអ្នកនឹងមិនស្ថិតនៅឆ្ងាយពីចំនុចដែលជោគជ័យឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង