អាការៈនៃដុំសាច់ក្នុងខួរក្បាលមានការប្រែប្រួលច្រើន ហើយក៏អាស្រ័យទៅតាមទំហំ ទីតាំង និងអត្រានៃការលូតលាស់របស់ដុំសាច់នោះដែរ។ អាការៈទូទៅដែលបង្កឡើងដោយដុំសាច់ក្នុងខួរក្បាលមានដូចជា៖

• មានការឈឺក្បាលបែបថ្មី ឬផ្លាស់ប្តូររបៀបនៃការឈឺក្បាល

• ការឈឺក្បាលដែលមានភាពញឹកញាប់ទៅៗ ហើយធ្ងន់ធ្ងរទៅៗ

• ចង្អោរ ឬក្អួតដោយមិនដឹងមូលហេតុ

• បញ្ហានៅភ្នែកដូចជា ស្រវ៉ាំងភ្នែក ភ្នែកមើលឃើញពីរៗ ឬមិនអាចមើលឃើញនៅគែមៗភ្នែក

• បាត់បង់អារម្មណ៍ដឹង ឬចលនាដៃជើង បន្តិចម្តងៗ

• ពិបាកលើការរក្សាតុល្យភាព

• វង្វេងវង្វាន់លើបញ្ហាប្រចាំថ្ងៃ

• អត្តចរិក ឬឥរិយាបទប្រែប្រួល

• ប្រកាច់ ជាពិសេសអ្នកដែលមិនធ្លាប់មានប្រវត្តិប្រកាច់ពីមុនមក

• មានបញ្ហាលើការស្តាប់លឺសម្លេង

ពេលដែលត្រូវទៅជួបពេទ្យ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យបើសិនជាអ្នកមានអាការៈណាមួយដែលអ្នកបារម្ភ កើតឡើងជាប់រហូត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង