ជំងឺត្រៀមក្រឡាភ្លើងមានអត្រាកើតរហូតដល់ ១០ភាគរយហើយនៃស្រ្តីមានផ្ទៃពោះទាំងអស់ ហើយវាក៏ជាផលវិបាកមួយដ៏សំខាន់ដែលកើតឡើងលើស្រ្តីមានផ្ទៃពោះក្នុងពេលត្រីមាសទីពីរផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺនេះទាក់ទងនឹងការលើសសម្ពាធឈាម និងកើនចំនួនប្រូតេអ៊ីនចេញតាមទឹកនោម ហើយក៏ជារឿងដែលក្រកំណត់រោគវិនិច្ឆ័យដឹងដែរ ហើយបើករណីធ្ងន់ធ្ងរវិញគឺគ្រោះថ្នាក់ទាំងម្តាយ និងកូនតែម្តង។
បញ្ហាចំបងនៃជំងឺត្រៀមក្រឡាភ្លើងគឺជាការបង្ហាញរោគសញ្ញាដែលប្រែប្រួល ហើយអាការៈរបស់វាច្រើនតែមិនច្បាស់លាស់ក្នុងការកំណត់រោគវិនិច្ឆ័យឡើយ។ ប៉ុន្តែតាមការសិក្សាថ្មីបានរកឃើញថា មានតេស្តឈាមមួយប្រភេទដែលអាចប្រើដើម្បីកំណត់ ឬទាយដឹងថាស្រ្តីមានផ្ទៃពោះនោះនឹងវិវត្តន៍ជាជំងឺត្រៀមក្រឡាភ្លើង ឬផលវិបាកដែលពាក់ព័ន្ធឬអត់ ទោះបីជាមិនទាន់មានរោគសញ្ញាអ្វីក៏ដោយ។
មានស្រ្តីច្រើនជាង ១២០០នាក់ដែលមានការប្រឈមខ្ពស់នឹងជំងឺត្រៀមក្រឡាភ្លើង ឬមានអាការៈរបស់ជំងឺនេះត្រូវបានគេវាយតម្លៃក្នុងការសិក្សា។ រាល់ស្រ្តីចូលរួមទាំងអស់ត្រូវការធ្វើតេស្តឈឺាមមួយដើម្បីកំណត់អត្រានៃសេរ៉ូម sFlt-1 និង PIGF ដែលជាប្រូតេអ៊ីនពីរប្រភេទផលិតចេញពីសុកដែលដើរតួនាទីដ៏សំខាន់មួយក្នុងការកើតមានជំងឺត្រៀមក្រឡាភ្លើង។
អត្រា sFlt-1 និង PIGF ដែលមានចាប់ពី ៣៨ចុង ត្រូវបានបង្ហាញថា មានតម្លៃអវិជ្ជមានរហូតដល់ ១០០ភាគរយក្នុងការទាត់ចោលជំងឺត្រៀមក្រឡាភ្លើងក្នុងរយៈពេលមួយសប្តាហ៍។ តែបើតម្លៃវាមានចាប់ពី ៣៨ឡើងទៅ គឺអាចមានផលវិជ្ជមានបញ្ជាក់អំពីការកើតជំងឺត្រៀមក្រឡាភ្លើងបាន ៣៦.៧ភាគរយ ក្នុងរយៈពេល ៤សប្តាហ៍ក្រោយ ហើយក៏អាចទាយដឹងអំពីផលវិបាកលើទារក ឬម្តាយបាន ៦៥.៥ភាគរយដែរក្នុងរយៈពេល ៤សប្តាហ៍ក្រោយ។
អត្រាសេរ៉ូម sFlt-1 និង PIGF អាចជួយយើងទាយដឹងអំពីការប្រឈមនឹងជំងឺ ឬការវិវត្តន៍របស់ជំងឺនេះកាន់តែល្អ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាក៏អាចឲ្យយើងចៀសផុតពីការសម្រាលកូនមិនគ្រប់ខែ និងពន្យាពេលចាប់ផ្តើមព្យាបាលដែរ៕