បើសិនជាអ្នកកំពុងតែជួបបញ្ហាទល់លាមក វាអាចជារឿងមួយពិបាកក្នុងខ្លួន។ តាមការសិក្សាថ្មីបានរកឃើញថា សុខភាពពោះវៀនគឺជារឿងចាំបាច់ដែលត្រូវថែទាំ។ ការទល់លាមកអាចមានអាការៈដូចជា ប្រឹងបន្ទោបង់ខ្លាំង លាមករឹង មានអារម្មណ៍ថាបន្ទោបង់មិនអស់ មានអារម្មណ៍ថាជុះមិនចេញ និងថយចុះការបន្ទោបង់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញខាងក្រោមនេះគឺជារឿងដែលអ្នកអាចធ្វើបាននៅពេលទល់លាមកម្តងៗ៖

ប្រើប្រាស់ការបន្ទោបង់ពេលព្រឹកជាទម្លាប់ប្រចាំថ្ងៃ

ចូរព្យាយាមបន្ទោបង់រាល់ព្រឹកឲ្យទៀងពេលវេលា ព្រោះសកម្មភាពរបស់ពោះវៀនធំខ្លាំងជាងគេគឺនៅពេលនេះឯង ជាពិសេសក្រោយអាហារពេលព្រឹកតែម្តង។ ចូរប្រាកដថា អ្នកបានផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងដែរ។ 

យល់ដឹងអំពីមូលហេតុដែលនាំឲ្យទល់លាមកចំពោះខ្លួនឯង

សម្រាប់អ្នកខ្លះ ការញ៉ាំកាហ្វេពេលព្រឹក ឬញ៉ាំអាហារពេលព្រឹកណាមួយ ដឹងតែធ្វើឲ្យទល់លាមកតែម្តង។ អ្នកប្រហែលជាធ្លាប់ទល់លាមកនៅពេលស្ថិតក្នុងថ្ងៃឈប់សម្រាក និងច្រើនតែដោយសារការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ។ បើសិនជាអ្នកយល់ថាអ្វីធ្វើឲ្យទល់លាមក ចូរព្យាយាមស្វែងយល់ និងចៀសវាងវាផង។ 

តាមដានអាហារ និងរោគសញ្ញា

បើសិនជាអ្នកគិតថា របបអាហារអាចជាដើមហេតុ មធ្យោបាយដ៏ល្អបំផុតគឺតាមដានអាហារទាំងនោះយ៉ាងហោចណាស់ពីរបីសប្តាហ៍។ អាហារមួយចំនួនដែលច្រើនតែធ្វើឲ្យទល់លាមកជាញឹកញាប់មានដូចជា ស៊ុត និងសាច់តែម្តង។ 

បង្កើនការញ៉ាំទឹក

ចូរប្រើប្រាស់ពណ៌ទឹកនោដើម្បីកំណត់ថាអ្នកញ៉ាំទឹកបានគ្រប់គ្រាន់ឬអត់។ វាគួរតែមានពណ៌សធម្មតាដែលបញ្ជាក់អំពីការញ៉ាំទឹកបានគ្រប់គ្រាន់។ អ្នកក៏គួរតែចៀសវាងការញ៉ាំគ្រឿងស្រវឹងដោយសារតែវាអាចធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួនខ្លាំង។

ញ៉ាំថ្នាំបំប៉នម៉ាញ៉េស្យូម

អ្នកខ្លះ ម៉ាញ៉េស្យូមអាចជួយបានច្រើន ដោយសារតែវាមានសកម្មភាពជាថ្នាំបន្ទន់លាមក ដែលទាញ់ទឹកចូលទៅក្នុងពោះវៀន។ ម៉្យាងវិញទៀត វាប្រហែលជាជួយបង្កើនការកន្ត្រាក់របស់ពោះវៀន ប៉ុន្តែរឿងនេះមិនត្រូវបានគេទទួលស្គាល់នៅឡើយទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប្រភពអាហារសម្បូរជាតិម៉ាញ៉េស្យូមមានដូចជា បន្លែពណ៌បៃតងចាស់ គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ត្រី សណ្តែក និងផ្លែប័រជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង