តើអ្នកចេះតែមានអារម្មណ៍ខ្លាចការញ៉ាំអាហារឆ្ងាញ់ៗដែរទេបើសិនជាមានអារម្មណ៍ក្រហាយៗក្នុងទ្រូងជាប់? បើសិនជាអ៊ីចឹងមែន វាមិនមែនកើតឡើងតែអ្នកម្នាក់ឯងឡើយ។ វាគឺជាជំងឺមួយហៅថា Gastroesophageal Reflux Disease (GERD) ឬការច្រាលអាស៊ីតក្រពះមកបំពង់ ដែលយើងអាចសម្គាល់ដឹងតាមរយៈ អារម្មណ៍ក្រហាយៗនៅក្រោយឆ្អឹងជំនី និងមានរយៈពេលយូរបំផុតពីរបីនាទី ឬច្រើនម៉ោង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាការៈផ្សេងៗទៀតមានដូចជា ឈឺទ្រូងពេលអោន ឬគេង ឬជូរក្នុងមាត់ ពិបាកលេបអាហារ និងមានអារម្មណ៍ថា អាហារស្អិតក្នុងទ្រូង។ យ៉ាងណាមិញ មានហេតុផល ៥យ៉ាងដែលអ្នកអាចនឹងមានអាការៈក្រហាយដើមទ្រូងបែបនេះដូចជា៖
កំពុងតែញ៉ាំអាហារច្រើនៗ
មានអារម្មណ៍ថាស្ទះៗក្រោយបាយរួចអាចមានន័យថា ក្រពះកំពុងតែដាក់របស់ច្រើនពេក ដែលជាហេតុនាំឲ្យដាក់សម្ពាធដល់សាច់ដុំខ្ជិបនៅករក្រពះ។ មានន័យថា វាអាចធ្វើឲ្យអាស៊ីតក្រពះច្រាលឡើងទៅលើ និងបង្កជាការក្រហាយៗក្នុងទ្រូង។ ការញ៉ាំអាហារយឺតៗ និងតិចៗជាងមុនវិញអាចជួយគ្រប់គ្រងការញ៉ាំអាហារបាន។ វាអាចនឹងត្រូវការពេល២០នាទីដើម្បីធ្វើការពេញលេញ។
ញ៉ាំអាហារយប់ជ្រៅពេក
កាលណាអ្នកក្រញ៉ាំអាហារពេក អាស៊ីតក្រពះដែលធ្លាប់តែចេញពេលរំលាយអាហារ បែរជាចេញដោយគ្មានអ្វីរំលាយ ហើយអាចច្រាលឡើងទៅលើបំពង់ករ និងបង្កជាការក្រហាយៗដើមទ្រូងបាន។ ដូច្នេះអ្វីដែលគួរធ្វើគឺចៀសវាងការញ៉ាំអាហារបីម៉ោងមុនគេង ដើម្បីក្រពះមានពេលវេលារំលាយអាហារគ្រប់គ្រាន់វិញ។ ការគេងវិញគួរតែដាក់ក្បាលឲ្យខ្ពស់ ១០ ទៅ២០សង់ទីម៉ែត្រ។
ញ៉ាំអាហារ និងភេសជ្ជៈដែលមិនត្រឹមត្រូវ
ធាតុផ្សំដែលត្រូវបានគេដឹងថានាំឲ្យក្រហាយដើមទ្រូងមានដូចជា កាហ្វេ គ្រឿងស្រវឹង សូកូឡា និងអាហារខ្លាញ់ ឬហិរ។យកល្អគួរតែកត់សម្គាល់ថាតើអ្នកបានញ៉ាំអ្វីទើបចេញអាការៈបែបនេះ និងព្យាយាមចៀសវាងវាបន្ថែមទៀតនៅថ្ងៃក្រោយ។ បើសិនជាអ្នកញ៉ាំ ឬផឹកភេសជ្ជៈដែលនាំឲ្យមានបញ្ហានេះហើយ អាចជ្រើសរើសថ្នាំបន្សាបអាស៊ីតដើម្បីជួយដោះស្រាយ តាមរយៈការពិគ្រោះជាមួយឱសការី ឬគ្រូពេទ្យ។
សម្លៀកបំពាក់តឹងពេក
សម្លៀកបំពាក់តឹងពេកអាចដាក់សម្ពាធមកលើពោះ ដែលអាចបង្ខំឲ្យអាស៊ីតក្រពះចេញ ឬច្រើនឡើងទៅបំពង់ករបាន។ បើសិនជាអ្នកមានបញ្ហាក្រហាយដើមទ្រូងដោយសារតែស្លៀកខោតឹងចង្កេះពេក ចូរបន្ធូរខ្សែរក្រវ៉ាត់ផង។
របៀបរស់នៅត្រូវការពិនិត្យ
ការដែលធាត់ ជក់បារី និងស្រ្តេស ឬថប់អារម្មណ៍សុទ្ធតែអាចបង្ក ឬជំរុញដល់ការក្រហាយដើមទ្រូងកាន់តែខ្លាំងក្លាបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការផ្លាស់ប្តូរនានាអាចនឹងត្រូវស៊ីពេលច្រើន ដូច្នេះអ្នកអាចពិគ្រោះជាមួយគ្រូពេទ្យដើម្បីជ្រើសរើសថ្នាំបន្សាបអាស៊ីតដើម្បីសម្រួលដល់ការក្រហាយដើមទ្រូងនេះ ដែលអាចប្រើពេលថ្ងៃ ឬយប់ទៅតាមការចាំបាច់៕