ជំងឺរលាកគល់រោមចង់សម្តៅទៅលើការបង្ករោគមួយទៅលើស្បែក និងជាលិកាក្រោមស្បែកដែលបង្កឡើងដោយបាក់តេរី។ បាក់តេរីនេះច្រើនតែជាប្រភេទ Staphylococcus Aureus និង Group A Beta-haemolytic Streptococcus។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរលាកគល់រោមអាចកើតឡើងនៅគ្រប់កន្លែងទាំងអស់នៃរាងកាយ ប៉ុនត្ែភាគច្រើនកើតឡើងនៅលើតំបន់ដែលធ្លាប់មានការខូចខាត ឬរលាកហើយ។
ជំងឺរលាកគល់រោមមានអាការៈច្រើន និងប្រែប្រួលទៅតាមភាពធ្ងន់ធ្ងររបស់វាដែរដូចជា៖
- ស្បែកឡើងក្រហម
- ក្តៅ
- ហើម
- តឹង ឬឈឺចាប់នៅតំបន់ណាមួយនៃស្បែក
- មានហូរទឹករំអិលពណ៌លឿងថ្លា ឬខ្ទុះពីក្រោមស្បែក។
ការបង្ករោគនេះពេលខ្លះអាចរាលដាលទៅកន្លែងផ្សេងៗទៀតនៃរាងកាយ និងបង្កជាការហើមកូនកណ្តុរនៅគ្រលាន និងឃ្លៀក។ ក្តៅខ្លួន បែកញើស និងក្អួតក៏អាចជាប់ទាក់ទងជាមួយគ្នាដែរ។
ការរលាកគល់រោមច្រើនតែកើតឡើងនៅលើតំបន់ស្បែកដែលខូចខាត ឬរលាក។ ឧទាហរណ៍ដូចជា កន្លែងដែលមានការប៉ះទង្គិចដូចជា សត្វល្អិតខាំ កន្លែងដែលដាច់ដោច ឬរបួសដោយសារវះកាត់ និងបញ្ហាស្បែកនានាដូចជា តាអក ស្រែង ឬមុនជាដើម។ ប៉ុន្តែវាច្រើនតែមិនមែនជាមូលហេតុច្បាស់លាស់នោះទេ។
ការព្យាបាលដោយថ្នាំផ្សះអាចដោះស្រាយការបង្ករោគនេះបាន។ ថ្នាំផ្សះអាចប្រើច្រើនជាងមួយប្រភេទ។ ប៉ុន្តែបើសិនជាមនុស្សម្នាក់មានជំងឺនេះធ្ងន់ធ្ងរ ទាល់តែចាក់ថ្នាំផ្សះតាមសរសៃដើម្បីក្រប់គ្រង និងបង្ការការរាលដាលមេរោគទៀត។ ការព្យាបាលត្រូវធ្វើក្នុងមន្ទីរពេទ្យ ឬពេលខ្លះព្យាបាលតាមផ្ទះក៏បានដែរ។ អ្នកជំងឺភាគច្រើនចាប់ផ្តើមធូរស្រាលក្រោយពេលប្រើថ្នាំផ្សះបានពីរទៅបីថ្ងៃ។ អ្វីដែលកម្រនោះគឺជំងឺនេះតម្រូវឲ្យព្យាបាលក្នុងបន្ទប់សង្គ្រោះកម្រិតធ្ងន់ ឬវះកាត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គន្លឹះថែរក្សាខ្លួនឯង
- សម្រាកឲ្យបានច្រើន ដើម្បីបង្កើនឱកាសក្នុងការទប់ស្កាត់ការបង្ករោគ
- កន្លែងដែលមានបញ្ហា ចូរលើកឲ្យខ្ពស់ ដើម្បីបន្ថយការឈឺចាប់ និងសម្រកហើម
- ថ្នាំបំបាត់ការឈឺចាប់អាចប្រើប្រាស់បានដូចជា ប៉ារ៉ាសេតាម៉ុល
- ចូរលេបថ្នាំផ្សះឲ្យគ្រប់ចំនួនទៅតាមការណែនាំរបស់គ្រូពេទ្យ៕