ជំងឺមហារីកពោះវៀនធំជាបញ្ហាសុខភាពដ៏គួរឱ្យព្រួយបារម្ភបំផុតមួយដែលអាចឆក់យកអាយុជីវិតបានយ៉ាងងាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាជំងឺមហារីកមិនលូតលាស់ភ្លាមៗត្រឹមរយៈពេលតែមួយយប់នោះទេ ហើយមានវិធីបង្ការបែបសាមញ្ញច្រើនណាស់ដែលអ្នកគួរអនុវត្តដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់នេះដោយគ្រាន់តែកែប្រែសកម្មភាពប្រចាំថ្ងៃដូចជាការទទួលទានអាហារនិងភេសជ្ជៈ ព្រមទាំងការធ្វើលំហាត់ប្រាណជាប្រចាំ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះមួយចំនួនដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ៖

១. កម្រិតការទទួលទានគ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសនិងមិនលើសពី ១ កែវចំពោះនារី គឺល្អ។ ប៉ុន្តែបើទទួលទានច្រើនលើសនេះអ្នកប្រាកដជាអាចប្រឈមមុខជំងឺផ្សេងៗ រួមទាំងហានិភ័យនៃជំងឺមហារីកពោះវៀនធំ។

២. រក្សាទម្ងន់ត្រឹមត្រូវមួយ

តើអ្នកដឹងទេថាភាពធាត់ជ្រុល ឬលើសទម្ងន់ផ្សារភ្ជាប់នឹងអាហារហានិភ័យនៃជំងឺមហារីកដល់ទៅ ១១ ប្រភេទផ្សេងៗពីគ្នារួមបញ្ចូលទាំងជំងឺមហារីកពោះវៀនធំ? នេះហើយជាមូលហេតុដែលអ្នកគួររក្សាទម្ងន់ឱ្យបានត្រឹមត្រូវមួយ។ ភាពមិនធាត់ជ្រុល ឬលើសទម្ងន់អាចកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពជាច្រើនមិនត្រឹមតែមហារីកប៉ុណ្ណោះទេ។

៣. ធ្វើលំហាត់ប្រាណជាប្រចាំ

ការធ្វើមិនលំហាត់ប្រាណបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺមហារីកពោះវៀនធំ។ ដូច្នេះចូរព្យាយាមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់និងចៀសវាងអង្គុយយូរៗរាប់ម៉ោងរាល់ថ្ងៃ។

៤. រក្សារបបអាហារសុខភាពល្អ

របបអាហារមានផ្ទុកជាតិសសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្មទាប ប៉ុន្តែជាតិខ្លាញ់ ព្រមទាំងកូឡេស្តេរ៉ូលខ្ពស់អាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំគួរឱ្យកត់សម្គាល់។ អ្នកគួរព្យាយាមទទួលទានបន្លែផ្លែឈើឱ្យបានច្រើនព្រោះវាជាប្រភពដ៏ប្រសើរនៃជាតិសសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្ម។

៥. ចៀសវាងការជក់បារី

ការជក់បារីបណ្ដាលឱ្យជាតិពុលគ្រោះថ្នាក់ជាច្រើនប្រភេទអាចជ្រាបចូលពេញប្រព័ន្ធរាងកាយបង្កើនហានិភ័យនៃជំងឹគួរឱ្យបារម្ភ រួមបញ្ចូលទាំងជំងឺមហារីកពោះវៀនធំ។

៦. កាត់បន្ថយការទទួលទានសាច់ក្រហមនិងសាច់កែច្នៃ

ក្រៅពីរួមបញ្ចូលអាហារសម្បូរដោយជាតិសសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្មហើយនោះ អ្នកក៏គួរកម្រិតការទទួលទានសាច់ក្រហម ព្រមទាំងសាច់កែច្នៃផងដែរ។ អាហារទាំងនេះមានផ្ទុកសារធាតុ carcinogen ដែលបង្កជំងឺមហារីក ពិសេស គឺប៉ះពាល់ដល់ពោះវៀនធំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង