នៅពេលដែលមើលថែទាំកូនក្មេងពិតជាពិបាកណាស់ ជាពិសេសគឺពេលដែលគេយំតែម្តង នៅពេលដែលគេយំគឺមិនងាយបាត់ឡើយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីដែលអាចធ្វើឲ្យកូនបាត់យំបាន។ តើមានអ្វីខ្លះទៅ?

កង្ហារប៊ឺតផ្សែង

យើងខ្ញុំជឿជាក់ថានៅផ្ទះបាយអ្នករាល់គ្នាសុទ្ធតែមានកង្ហារប៊ឺតផ្សែងមួយដែលប្រើសម្រាប់ពេលដែលអ្នកកំពុងធ្វើម្ហូប ដូចនេះនៅពេលដែលកូនយំអ្នកអាចបើកកង្ហារនេះ ហើយពរកូនទៅជិត ដោយឲ្យគេលឺសូរសម្លេងកង្ហារនោះ បន្ទាប់មកអង្អែរខ្នងកូនថ្នមៗ នោះគេនឹងបាត់យំហើយ។

ក្រដាសជូតមាត់

នៅពេលដែលកូនយំ អ្នកអាចយកក្រដាសជូតមាត់ដែលស្តើងមួយមកអង្អែរនៅមុខកូន នោះគេនឹងអាចបង្វែរអារម្មណ៍មកក្រដាសជូតមាត់នេះវិញ ដោយមិនយំទៀតទេ។

ផ្លាស់ប្តូររបៀបពរ

នៅពេលដែលកូនយំអ្នកអាចផ្លាស់ប្តូររបៀបពរបាន ថាមិនត្រូវគេអាចបាត់យំយ៉ាងងាយ៕