បើយើងគិតអំពីថ្នាំពន្យាកំណើត អ្វីដែលបារម្ភនោះគឺថា តើវាមានប្រសិទ្ធភាពឬអត់? ថ្នាំគ្រាប់ពន្យាកំណើតជាវិធីសាស្រ្តពន្យាកំណើតដ៏មានប្រសិទ្ធភាពខ្ពស់បើសិនជាអ្នកប្រាកដថាបានប្រើប្រាស់វាត្រឹមត្រូវហើយ។ នៅពេលលេបថ្នាំពន្យាកំណើតបានត្រឹមត្រូវ ស្រ្តី១០០នាក់សឹងតែ១០០ នឹងមិនមានផ្ទៃពោះឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្នាំនេះគឺមានប្រសិទ្ធភាពច្រើនជាង ៩៩ភាគរយទៅទៀត។ ប៉ុន្តែផ្អែកទៅលើការប្រើប្រាស់ធម្មតា បើសិនជាអ្នកភ្លេចលេបថ្នាំ ឬមិនស្រួលខ្លួន វាអាចធ្វើឲ្យថ្នាំនេះលែងសូវមានប្រសិទ្ធភាព ហើយប្រសិទ្ធភាពអាចថយចុះមក ៩១ភាគរយអីវិញ។
ដូចអ្វីដែលខ្ញុំបានបញ្ជាក់អ៊ីចឹងថា ថ្នាំគ្រាប់ពន្យាកំណើតមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការបង្ការការមានផ្ទៃពោះ ប៉ុន្តែនៅពេលស្រ្តីម្នាក់មានផ្ទៃពោះ វាងាយនឹងកើតឡើងដោយសារតែមិនបានធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យត្រឹមត្រូវ ឬមិនទាន់យល់អំពីរបៀបប្រើប្រាស់។ អ្វីដែលនៅពីក្រោយរឿងនេះញឹកញាប់បំផុតគឺភ្លេចលេបថ្នាំតែម្តង។ បើសិនជាអ្នកឧស្សាហ៍ភ្លេចបែបនេះ យកល្អគួរតែជ្រើសរើសវិធីពន្យាកំណើតផ្សេង ដូចជា ការដាក់កងក្នុងស្បូន ឬក្រោមស្បែកអីវិញ។
ហេតុអ្វីបានជាថ្នាំពន្យាកំណើតមិនមានប្រសិទ្ធភាព?
បើសិនជាអ្នកភ្លេចលេបថ្នាំ នោះវាអាចនឹងមិនមានប្រសិទ្ធភាពទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យសិនអំពីការលេបថ្នាំពន្យាកំណើតនេះ ជាពិសេសពេលដែលអ្នកត្រូវការលេបថ្នាំផ្សេងៗទៀតបន្ថែម។ ព្រោះវាអាចបន្ថយប្រសិទ្ធភាពរបស់ថ្នាំពន្យាកំណើត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ថ្នាំទាំងនោះអាចជា ថ្នាំផ្សះ ឬថ្នាំគ្មានវេជ្ជបញ្ជាក៏ថាបាន។ បើសិនជាអ្នករាករូស ឬមានជំងឺ វាប្រហែលជាបន្ថយប្រសិទ្ធភាពរបស់ថ្នាំពន្យាកំណើតបាន៕