ជំងឺរលាកសន្លាក់ហ្គោដគឺជាការរលាកសន្លាក់មួយប្រភេទដែលបណ្តាលឲ្យឈឺចាប់ ហើម តឹង និងរលាកក្នុងសន្លាក់។ វាអាចកើតឡើងនៅលើផ្នែកជាច្រើននៃរាងកាយដូចជា ត្រចៀក កដៃ ជង្គង់ កែងជើង និងសន្លាក់តូចៗក្នុងប្រអប់ដៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការលើសកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាមគឺជាហេតុផលដែលនាំឲ្យកើតជំងឺនេះ ប៉ុន្តែមូលហេតុផ្សេងៗក៏មានដែរដូចជា កង្វះកាត់ហាត់ប្រាណ ការញ៉ាំគ្រឿងស្រវឹងច្រើន ស្រ្តេស ញ៉ាំប្រូតេអ៊ីនច្រើនពេក និងបញ្ហាហ្សែន។ ជំងឺរលាកសន្លាក់ហ្គោដក៏ជាប់ទាក់ទងនឹងបញ្ហាសុខភាពផ្សេងៗទៀតដែលគួរតែទៅជួបពេទ្យព្យាបាលត្រឹមត្រូវ។ ប៉ុន្តែការព្យាយាមប្រើវិធីធម្មជាតិខាងក្រោមនេះអាចជួយបំបាត់ការឈឺចាប់ និងអាការៈផ្សេងៗនៃជំងឺរលាកសន្លាក់ហ្គោដបាន៖
ផ្លែឈើរី
ផ្លែឈើរីមានអង់ទីអុកស៊ីដង់ដែលជាឱសថបំបាត់ការឈឺចាប់ដោយសារតែជំងឺរលាកសន្លាក់ហ្គោដបែបធម្មជាតិ។ ផ្លែឈើមួយនេះក៏ជួយបន្ថយការរលាក និងការធ្វើទុក្ខរបស់ជំងឺសន្លាក់ហ្គោដដែរ ដោយសារតែវាផ្ទុកទៅដោយសារធាតុ Anthocyanins។
មឺមខ្ញី
មឺមខ្ញីមានសមត្ថភាពប្រឆាំងការរលាក និងអាចប្រើសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ហ្គោដបាន។ វិធីព្យាបាលមួយដែលស្រួលគឺញ៉ាំខ្ញីឆ្អិនរាល់ថ្ងៃ។ មធ្យោបាយមួយទៀតគឺការបន្ថែមមឺមខ្ញីមួយដុំទៅក្នុងទឹកដាំពុះ ហើយញ៉ាំវាពេលត្រជាក់។ ជម្រើសទីបីគឺបង្កើតការផ្សំចូលគ្នានៃមឺមខ្ញី ជាមួយទឹក ហើយលាបវានៅលើកន្លែងដែលមានបញ្ហា និងទុកចោល ៣០នាទី។
ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោមគឺជាវិធីព្យាបាលការឈឺចាប់ និងហើមដោយសារតែជំងឺសន្លាក់ហ្គោដបែបធម្មជាតិ។ ជាតិអាស៊ីតក្នុងទឹកខ្មេះមួយនេះនឹងជួយបំបាត់ការឈឺចាប់ និងបន្ថយការរលាកបាន។ ចូរបន្ថែមទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រាកាហ្វេទៅក្នុងទឹកមួយកែវហើយញ៉ាំវាពីរទៅបីដងក្នុងមួយថ្ងៃ។ បើសិនជាអ្នកយល់ថាវាមានប្រយោជន៍ អ្នកអាចបង្កើនការញ៉ាំទឹកខ្មេះនេះក្នុងទឹកធម្មតាបាន។
ទឹកក្រូចឆ្មា
មធ្យោបាយដ៏ល្អបំផុតក្នុងការបំបាត់ការឈឺចាប់ និងហើមដោយសារតែជំងឺរលាកសន្លាក់ហ្គោដគឺបន្ថយចំនួនអាស៊ីតអ៊ុយរិកក្នុងឈាម។ ទឹកក្រូចឆ្មានឹងផ្តល់ជាភាពអាលកាឡាំងដល់រាងកាយ និងបន្ថយចំនួនអាស៊ិត។ ចូរលាយទឹកក្រូចឆ្មាមួយផ្លែជាមួយនឹងម្សៅដុតនំកន្លះស្លាបព្រាកាហ្វេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កូរវាឲ្យសព្វល្អ ហើយចាក់ចូលទៅក្នុងទឹកមួយកែវ ហើយញ៉ាំវាភ្លាម។ ជម្រើសមួយទៀតគឺការចាក់ទឹកក្រូចឆ្មាទៅក្នុងទឹក ហើយញ៉ាំវាប្រហែលបីកែវក្នុងមួយថ្ងៃ៕