ជាមួយនឹងការធ្វើបច្ចុប្បន្នភាព និងក្បួនណែនាំសំខាន់ៗរាល់ថ្ងៃទាក់ទងនឹងជំងឺកូវីដ១៩ ឪពុកម្តាយគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបន្តិចចំពោះកូនរបស់ខ្លួន ជាពិសេសការតាមដានអាការៈដែលអាចគិតថាជាជំងឺកូវីដ១៩។ ជំងឺកូវីដ១៩ គឺជាជំងឺថ្មីមួយដែលមានលក្ខណៈដូចជំងឺផ្តាសាយ និងប៉ះពាល់ទៅលើសួត និងផ្លូវដង្ហើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺនេះបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ហើយបង្កជាអាការៈញឹកញាប់បំផុតគឺ ការក្អកជាប់ និងក្តៅខ្លួន។ សម្រាប់មនុស្សភាគច្រើន វាគឺជាជំងឺដែលមានកម្រិតស្រាលទៅមធ្យម ហើយក៏អាចជាទៅវិញដែរ។ សម្រាប់អ្នកមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ បូករួមនឹងមានជំងឺគ្នុងខ្លួនបន្ថែមទៀត វាច្រើនតែធ្វើឲ្យពួកគេងាយនឹងឆ្លងជំងឺនេះណាស់។
តើវីរុសកូរ៉ូណាថ្មីអាចកើតឡើងលើកុមារដូចម្តេចទៅ?
ខណៈពេលដែលមិនទាន់មានការយល់ដឹងច្រើនអំពីវីរុសនេះ ហើយអ្នកស្រាវជ្រាវក៏កំពុងតែស្រាវជ្រាវថែមទៀត តែយោងទៅតាមសេចក្តីរាយការ និងអំណះអំណាងថ្មីបានឲ្យដឹងថា ជំងឺកូវីដ១៩ ប៉ះពាល់លើកុមារក្នុងកម្រិតតិចតួចទេ។ ប៉ុន្តែកុមារនៅតែអាចឆ្លង និងចម្លងជំងឺនេះទៅអ្នកដទៃដដែលទោះបីជាមិនមានរោគសញ្ញាក៏ដោយ។ ដោយសារតែការកើតលើកុមារមានលក្ខណៈតិចតួច ដូច្នេះអាការៈរបស់វាអាចជា ការក្អួត ឬរាករូស។
បើសិនជាកូនអ្នកមានជំងឺហឺត ចូរប្រាកដថា ពួកគេបានប្រើប្រាស់ថ្នាំគ្រប់គ្រាន់ និងទៅជួបពេទ្យតាមការណាត់ជួបផង។ បើសិនជាកូនងាយនឹងនឹងមានជំងឺផ្សេងទៀត យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានដំបូន្មានអំពីការព្យាបាល និងការគ្រប់គ្រងជំងឺផង។
បើសិនជាអ្នកសង្ស័យថាកូនមានជំងឺកូវីដ១៩ យកល្អគួរតែធ្វើទៅតាមដំបូន្មានដូចគ្នានឹងមនុស្សធំដែរដូចជា៖
- កុំទៅជួបពេទ្យ ឬមន្ទីរពេទ្យ
- សង្ងំនៅផ្ទះ និងដាក់ខ្លួនដាច់ដោយឡែកពីគេ និងកូនផ្សេងទៀត។ សមាជិកគ្រួសារទាំងអស់ដែលធ្លាប់ប៉ះពាល់នឹងកូនត្រូវតែដាក់ខ្លួនឲ្យឆ្ងាយពីគេរយៈពេល ១៤ថ្ងៃ
- ចូរប្រាកដថា កូនញ៉ាំទឹកបានគ្រប់គ្រាន់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាកូនមានអារម្មណ៍មិនស្រួលខ្លួន អ្នកអាចឲ្យថ្នាំប៉ារ៉ាសេតាម៉ុលមួយគ្រាប់បាន
- បើសិនជាអាការៈកាន់តែធ្ងន់ធ្ងរ ចូរទាក់ទងទៅកាន់លេខ ១១៥៕