មនុស្សភាគច្រើនគិតថាមហារីកសុដន់ តែងតែកើតឡើងតែលើមនុស្សស្រីប៉ុណ្ណោះ។ ប៉ុន្តែគ្នុងឆ្នាំ ២០២០នេះ មានបុរសប្រមាណ ២៦២០នាក់ត្រូវបានគេរំពឹងថាមានជំងឺមហារីកសុដន់ដែរ។ ខណៈពេលដែលចំនួននេះត្រូវបានគិតថាតិចជាងមនុស្សស្រី តែការកំណត់រោគវិនិច្ឆ័យបានលឿនអាចសង្គ្រោះជីវិតអ្នកជំងឺបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើជំងឺនេះកើតឡើងយ៉ាងដូចម្តេចទៅ?
ខណៈពេលដែលបុរសភាគច្រើនមិនបានគិតខ្លួនឯងថាអាចកើតមហារីកសុដន់នោះ ពួកគេនៅតែមានជាលិកាសុដន់ដែលអាចកើតជំងឺនេះបាន។ ជាធម្មតា ជំងឺមហារីកសុដន់ជាប់ទាក់ទងនឹងមនុស្សស្រីដោយសារតែប្រភេទដែលកើតមានញឹកញាប់បំផុតចាប់ផ្តើមចេញពីក្នុងបំពង់ដឹកនាំទឹកដោះចូលទៅក្នុងក្បាលដោះ ឬក្រពេញដែលផលិតទឹកដោះតែម្តង។ យ៉ាងណាមិញ បុរសដែលមានបំពង់ទឹកដោះ និងក្រពេញទឹកដោះច្រើនពេក ហើយមិនធ្វើការធម្មតា មហារីកសុដន់អាចចាប់ផ្តើមនៅកន្លែងទាំងនេះឯង។
អាការៈដែលត្រូវតាមដានអាចប្រើប្រួលច្រើន ប៉ុន្តែការប្រែប្រួលទាំងឡាយដែលកើតឡើងក្នុងសុដន់គួរតែតាមដាន ហើយអាការៈនៃជំងឺមហារីកសុដន់លើបុរសមានដូចជាង៖
- មានដុំក្នុងសុដន់
- ឈឺក្នុងក្បាលសុដន់
- ហូរទឹករំអិល
- ឈឺក្បាលសុដន់
- រីកកូនកណ្តុរក្រោមឃ្លៀក
បើសិនជាអ្នកសម្គាល់ឃើញមានការប្រែប្រួលទាំងអស់នេះជាប់រហូត ចូរទាក់ទងទៅគ្រូពេទ្យភ្លាម។
កត្តាប្រឈមមុខ
ការមានអាយុកាន់តែច្រើនគឺជាកត្តាប្រឈមកាន់តែខ្លាំងសម្រាប់ជំងឺមហារីកសុដន់លើមនុស្សប្រុស ហើយអាយុជាមធ្យមដែលត្រូវបានគេកំណត់រោគឃើញជំងឺមហារីកសុដន់នោះប្រហែល ៦៨ឆ្នាំ។ ការដែលមានកម្រិតអ័រម៉ូនអេស្រ្តូជែនខ្ពស់ក៏ធ្វើឲ្យបុរសប្រឈមកាន់តែខ្លាំងដែរ ដោយសារតែការលូតលាស់កោសិកាសុដន់ត្រូវបានភ្ញោចដោយវត្តមានអេស្រ្តូជែន។ កត្តជាច្រើនដែលធ្វើឲ្យអ័រម៉ូនអេស្រ្តូជែនឡើងខ្ពស់ដែរនោះមានចាប់ពី ធាត់ឡើងទម្ងន់ ការលេបថ្នាំអ័រម៉ូន ឬការប៉ះពាល់អ័រម៉ូនអេស្រ្តូជែនច្រើនក្នុងមជ្ឈដ្ឋានជុំវិញខ្លួន។
របៀបកំណត់រោគវិនិច្ឆ័យ
មានវិធីសាស្រ្តច្រើនណាស់ដែលអាចប្រើដើម្បីកំណត់រោគវិនិច្ឆ័យជំងឺមហារីកសុដន់ ហើយរឿងមានចាប់ពីការថតសុដន់ ថតអេកូ ច្រឹបសាច់ទៅវិភាគ ឬវិភាគទឹករំអិលចេញពីក្បាលសុដន់។ ជាធម្មតា វិធីសាស្រ្តមួយនៃវិធីសាស្រ្តទាំងនេះនឹងប្រើដើម្បីតាមរកវត្តមានជំងឺមហារីក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាកំនត់រោគវិនិច្ឆ័យឃើញហើយ គ្រូពេទ្យអាចនឹងណែនាំឲ្យធ្វើតេស្តច្រើនទៀតដូចជា ការថត MRI, X-ray ឬធ្វើតេស្តឈាម៕