ដង្កូវប៉ារ៉ាស៊ីតងាយនឹងឆ្លងទៅគ្រប់គ្នាណាស់ដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពិសេសប្រសិនបើអ្នកទទួលទានទឹកនិងអាហារមិនស្អាត ព្រមទាំងសាច់ដែលមិនបានចម្អិនឱ្យឆ្អិនល្អមានជាប់ពងដង្កូវប៉ារ៉ាស៊ីត។ ប៉ុន្តែថាតើយើងអាចដឹងថាខ្លួនឆ្លងដង្កូវប៉ារ៉ាស៊ីតបានយ៉ាងដូចម្ដេចទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងពេលមានដង្កូវប៉ារ៉ាស៊ីតក្នុងរាងកាយ ៖

១. តែងមានអារម្មណ៍ហត់នឿយអស់កម្លាំង

នេះក៏ព្រោះតែដង្កូវប៉ារ៉ាស៊ីតលួចសារធាតុចិញ្ចឹមពីក្នុងអាហារដែលអ្នកទទួលទាន។

២. មានអារម្មណ៍ឃ្លានជាប់ជានិច្ច

ញ៊ាំច្រើនហើយនៅតែឃ្លានជាប់? នេះវាអាចទៅរួចក្នុងពោះវៀនអ្នកកំពុងមានដង្កូវប៉ារ៉ាស៊ីតហើយ។ ដូចបានរៀបរាប់ខាងលើដង្កូវប៉ារ៉ាស៊ីតរស់ដោយលួចស៊ីអាហារ ឬសារធាតុចិញ្ចឹមផ្សេងៗដែលអ្នកទទួលទានចូល។ អ្នកក៏ងាយនឹងស្រកទម្ងន់ឥតឈប់ដោយសារដង្កូវទាំងនេះផងដែរ។

៣. ឧស្សាហ៍ជួបប្រទះបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងៗ

ដង្កូវប៉ារ៉ាស៊ីតភាគច្រើនស្ថិតក្នុងពោះវៀនដែលនេះហើយជាមូលហេតុដែលអ្នកងាយនឹងជួបប្រទះបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងៗជាប្រចាំរួមបញ្ចូលទាំងអាការៈពិបាករំលាយអាហារ ចង្អោរចង់ក្អួត ក្អួត ឈឺចាប់ក្នុងពោះ លើសហ្គាស ហើមពោះ រាគ ឬទល់លាមក។

៤. អារម្មណ៍ល្អធ្លាក់ចុះ

តើអ្នកធ្លាប់ដឹងទេថាសុខភាពពោះវៀនមានឥទ្ធិពលលើអារម្មណ៍? នេះហើយជាមូលហេតុដែលការមានដង្កូវប៉ារ៉ាស៊ីតក្នុងពោះវៀនអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្ត។

៥. លាមកមានផ្ទុកដង្កូវប៉ារ៉ាស៊ីត

នេះជាអាការៈច្បាស់បំផុតមួយបញ្ចាក់ថាអ្នកកំពុងមានដង្កូវប៉ារ៉ាស៊ីតក្នុងខ្លួនហើយ។ ដូច្នេះមិនគួរស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យរកដំណោះស្រាយឡើយ។

វាជាគំនិតដ៏ល្អបំផុតមួយក្នុងការទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកសង្ស័យថាមានដង្កូវប៉ារ៉ាស៊ីតក្នុងខ្លួន។ គ្រូពេទ្យនឹងធ្វើតេស្តដើម្បីដឹងថាដង្កូវប៉ារ៉ាស៊ីតក្នុងពោះអ្នកនោះជាប្រភេទអ្វី។ ការដឹងច្បាស់ពីប្រភេទនៃដង្កូវប៉ារ៉ាស៊ីតណាមួយ គឺសំខាន់ណាស់ដើម្បីអាចព្យាបាលបានត្រឹមត្រូវ៕