កូនភ្ញាក់រករឿងនៅពាក់កណ្តាលយប់គឺជាការលំបាកណាស់សម្រាប់អ្នកម្តាយគ្រប់រូប។ ដូចនេះតើគួរធ្វើដូចម្តេចទៅនៅពេលដែលកូនយំ?

  1. អ្នកត្រូវតែសង្កេតមើលកូនជាមុនសិនថាតើគេមានឈឺឬមួយក៏អត់ បើគ្មាន ហើយរករឿងចង់ឱ្យអ្នកពរ អ្នកមិនត្រូវលួងទេ អ្នកត្រូវទុកឱ្យគេបាត់យំដោយខ្លួនឯង។
  2. បើគេនៅតែបន្តយំ អ្នកអាចវៃខ្នងកូនតិចៗដើម្បីឱ្យគេបន្តគេង។
  3. បើគេក្រោកឡើងអង្គុយ អ្នកមិនត្រូវលេងជាមួយគេទេ ដើម្បីឱ្យគេដឹងថានេះជាម៉ោងគេង។
  4. បើកូនអ្នកលើសពី៦ខែ អ្នកត្រូវតែកំនត់ម៉ោងឱ្យគេគេង ហើយជាពិសេសពេលថ្ងៃ អ្នកមិនត្រូវឱ្យគេគេងច្រើននោះទេ។
  5. ពេលថ្ងៃអ្នកត្រូវឱ្យគេកម្រើកឱ្យបានច្រើន ទើបពេលយប់គេគេងលក់ស្រួល។
  6. អ្នកអាចឱបកូនគេងបាន ព្រោះដើម្បីឱ្យគេមានភាពកក់ក្តៅ នោះកូននឹងគេងលក់ស្រួលជាមិនខាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង