នៅក្នុងការស្រាវជ្រាវដ៏ធំមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស អ្នកកស្រាវជ្រាវបានចងក្រងឯកសារ ទាក់ទងនឹងបញ្ហាភ្នែក ក្នុង ចំណោមអ្នកជំងឺកូវីដ១៩មកពីមន្ទីរពេទ្យចំនួន ៣០ នៅទូទាំងប្រទេសចិន។
គេបានឃើញទំនាក់ទំនងនៃការឈឺភ្នែកនិងជំងឺកូវីកដ១៩។ស្ថានភាពនេះធ្វើឱ្យភ្នែកមានទឹកហើយមានអារម្មណ៍គ្រើមនិងមិនស្រួលជាជាងឈឺចាប់ហើយជាធម្មតាមិនរំខានដល់ចក្ខុទេ។
ខណះដែលកូវីដ១៩អាចធ្វើអោយមានការឈឺភ្នែកនោះ អង្គការសុខភាព ថាកម្រនឹងកើតមាន។ វាមានប្រហែលជា១ទៅ៣ ភារយប៉ុណ្ណោះនៃករណីកូវីដ១៩ទាំងអស់។
អង្គការសុខភាពពិភពលោកបានបន្ថែមរោគសញ្ញានៃការឈឺភ្នែកទៅក្នុងចំណោមរោគសញ្ញាកម្រនៃកូវីដ១៩ដែលរួមមានការឈឺចុកចាប់ ការឈឺបំពង់ក ការឈឺក្បាល កន្ទួលក្រហាម និង ការហើមម្រាមដៃម្រាមជើងជាដើម។
ដូចគ្នានឹងការឆ្លងមេរោគលើភ្នែកដោយពពួកវីរុសនិងងបាក់តេរីដទៃទៀតដែរវាអាចឆ្លងខ្លាំងជាពិសេសប្រសិនបើអ្នកណាម្នាក់ប៉ះអាចម៍ភ្នែកឬក្នុងករណីឆ្លងវីរុសមានទឹកចេញពីភ្នែកឬប៉ះវត្ថុដែលកខ្វក់ដោយការហូរទឹករំអិល ។
អ្នកត្រូវតែលាងសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់និងមិនគួរចែកកន្សែងឬឧបករណ៍ប្រើប្រាស់ជាមួយអ្នកដទៃឡើយ៕