ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើ ប្រសិនជាអ្នកចង់កាន់ដៃគ្នាដល់ចាស់។ តើមានអ្វីខ្លះទៅ?

1.    មិនថាអ្នកមានរឿងអ្វីទេ មិនគួរនិយាយពាក្យថាលេងលែសគ្នាយ៉ាងងាយឡើយ ព្រោះពាក្យនេះ អាចនាំសំណាងអាក្រក់មករកអ្នក។ ក្រោយពេលដែលអ្នកនិយាយក្នុងរយៈពេលយូរ នោះអ្នកនឹងអាចលេងលែសនឹងគ្នាមែន។

2.    មានពេលខ្លះ ការចេះសរសើរពិតជាផ្តល់អត្ថប្រយោជន៍ដល់អ្នកច្រើន ដោយធ្វើឲ្យឲ្យស្វាមីអ្នកសប្បាយចិត្តបាន។ ដូចនេះ អ្នកគួរតែចេះសរសើរប្តីអ្នក ដើម្បីឲ្យគេទទួលបានកម្លាំងចិត្តពីអ្នកដើម្បីបន្តតស៊ូ។

3.    អ្នកមិនគួរបង្ខំឲ្យប្តីអ្នកមិនអាចដកដង្ហើមបានឡើយ ដោយមិនគួរមានរឿងអ្វីក៏រកគេដែរ ព្រោះគេធ្វើការនឿយហត់ណាស់។ ដូចនេះ មានរឿងខ្លះ បើអ្នកអាចដោះស្រាយបាន អ្នកគួរតែរៀនប្រឈមមុខ មិនមែនពឹងតែទៅលើស្វាមីអ្នកឡើយ។

4.    អ្នកមិនគួរធ្វើជាមិនយកចិត្តទុកដាក់នឹងគេឡើយ ដោយគួរតែបង្ហាញអារម្មណ៍របស់អ្នកចេញមកខ្លះ ទើបអាចឲ្យគេទទួលបានការស្រឡាញ់គ្រប់គ្រាន់។ ដូចនេះសកម្មភាពបួននេះ អ្នកគួរតែចៀសកុំធ្វើឲ្យសោះ ទើបអាចការពារអាពាហ៍ពិពាហ៍បានអ្នកបានយូរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង