ប្រសិនជាអ្នកចង់ស្គមបានសម្រេច អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារទាំងនេះ។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរញ៉ាំពពុះសណ្តែកច្រើនឡើយ ព្រោះក្នុងពពុះសណ្តែកមានផ្ទុកកាឡូរីខ្ពស់ណាស់ ដោយធ្វើឲ្យអ្នកងាយធាត់ជាទីបំផុត។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគ ទើបអាចរក្សារាងអ្នកបានស្អាត។

2.    អ្នកមិនគួរញ៉ាំទឹកផ្លែឈើកំប៉ុងច្រើននោះទេ ព្រោះទឹកផ្លែឈើទាំងនោះមានផ្ទុកជាតិស្ករខ្ពស់ ដោយធ្វើឲ្យអ្នកងាយក្លាយជាធុងសាំងខ្លាំងណាស់។ ដូចនេះ អ្នកគួរតែញ៉ាំទឹកធម្មតាឲ្យបានច្រើនជាងទឹកផ្លែឈើទាំងនោះ។

3.    នំកញ្ចប់ ក៏អ្នកមិនគួរពិសារច្រើនដែរ ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកងាយក្តៅក្នុងទេ ថែមទាំងធ្វើឲ្យអ្នកងាយធាត់ទៀតផង។ ដូចនេះ អ្នកគួរតែកុំសូវប៉ះពាល់នំទាំងនោះឲ្យសោះ បើអ្នកចង់បានរាងដែលស្អាត។

4.    មីកញ្ចប់មិនត្រឹមតែផ្ទុកកាឡូរីខ្ពស់ទេ ថែមទាំងពិបាករំលាយអាហារទៀតផង។ ដូចនេះ អ្នកមិនគួរខ្ចិលចម្អិនម្ហូប ហើយទិញតែមីមកបរិភោគឡើយ។ បើអ្នកហ៊ានពិសារក្នុងរយៈពេលយូរ នោះអ្នកនឹងមិនងាយស្រកទម្ងន់បានឡើយ។

5.    កាហ្វេកំប៉ុងក៏មានផ្ទុកកាឡូរីច្រើនដែរ ដោយធ្វើឲ្យអ្នកមិនងាយស្គមបានឡើយ។ ដូចនេះ អ្នកគួរតែកុំពិសារកាហ្វេកំប៉ុងឲ្យសោះ ទើបអាចធ្វើឲ្យអ្នកមានរាងដែលស្អាតខ្លាំងតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង