តើអ្នកកំពុងតែចំណាយពេលវេលាសាកល្បងដើម្បីគេងឲ្យលក់ជាងគេងលក់ខ្លួនឯងដែរទេ? មិនមែនមានតែអ្នកទេដែលធ្វើបែបនេះ។ ហើយបើសិនជាចិត្តអ្នកមិនអាចគេងលក់ទេ វាពិតជាធ្វើឲ្យរាងកាយកាន់តែពិបាកគេងថែមទៀតហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមានក្បួនល្បិចបែបវិទ្យាសាស្រ្តច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីអាចគេងលក់បានកាន់តែលឿន ដោយគ្រាន់តែចំណាយពេលត្រឹមតែ ១០វិនាទីប៉ុណ្ណោះ។
វិធីសាស្រ្តដ៏ពេញនិយមនេះ អ្នកអាចសាកល្បងបានដូចខាងក្រោម៖
- បន្ធូរអារម្មណ៍ក្នុងមុខទាំងអស់រួមទាំងសាច់ដុំក្នុងមាត់ផងដែរ
- ទម្លាក់ស្មាចុះដើម្បីបន្ធូរភាពតានតឹង និងអនុញ្ញាតិឲ្យដៃទាំងពីរធ្លាក់ចុះមកចំហៀងៗដែរ
- ដកដង្ហើមចេញដើម្បីបន្ធូរអារម្មណ៍ក្នុងទ្រូង
- បន្ធូរសាច់ដុំនៅជើង ភ្លៅ និងស្មងជើង
- លុបបំបាត់អារម្មណ៍ក្នុងចិត្តទាំងអស់រយៈពេល១០វិនាទី តាមរយៈការស្រមៃទៅលើកន្លែងដែលធ្វើឲ្យអ្នកធូរស្រាលក្នុងអារម្មណ៍
- បើសិនជាធ្វើបែបនេះមិនមានប្រសិទ្ធភាពទេ ចូរព្យាយាមនិយាយពាក្យថា “កុំគិត” ម្តងហើយម្តងទៀត រយៈពេល ១០វិនាទី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្នុងរយៈពេល ១០វិនាទីនេះ អ្នកគួរតែគេងលក់ហើយ៕