ការហាលថ្ងៃ និងការរលាកស្បែកដោយសារពន្លឺព្រះអាទិត្យមានការប្រឈមមុខច្រើន ប៉ុន្តែបែរជាមនុស្សជាច្រើនចង់បានស្នាមបែបនេះដោយសារតែពួកគេចូលចិត្តពណ៌ដែលកើតមានលើស្បែករបស់ខ្លួនបែបនេះ។ បើសិនជាអ្នកសម្រេចចិត្តចំណាយពេលអាំងថ្ងៃ អ្នកអាចបន្ថយការប្រឈមមួយចំនួនបានតាមរយៈការយល់ដឹងអំពីវិធីធ្វើឲ្យស្នាមពន្លឺព្រះអាទិត្យនេះឆាប់បាត់វិញ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកប្រហែលជារលាកស្បែកដោយសារពន្លឺព្រះអាទិត្យក្នុងរយៈពេលប្រហែល ១០នាទីបើសិនជាអ្នកមិនលាបឡេការពារកម្តៅព្រះអាទិត្យទេ។ មនុស្សភាគច្រើននឹងរលាកស្បែកក្នុងរយៈពេលពីរបីនាទី។ ពេលខ្លះអ្នកនឹងមិនឃើញការរលាកនេះភ្លាមៗទេ។ ដើម្បីឆ្លើយតបនឹងការប៉ះពាល់ពន្លឺព្រះអាទិត្យ ស្បែកនឹងផលិតសារធាតុ Melanin ដែលអាចនឹងស៊ីពេលច្រើន ហើយក៏ជាអ្វីដែលនាំឲ្យស្បែកប្រែពណ៌ដែរ។ រយៈពេលដែលស្បែកអាចនឹងរលាកបានអាស្រ័យទៅតាមប្រភេទស្បែក និងអាកាសធាតុផងដែរ។ ឧទាហរណ៍ ចូរពិចារណាទៅលើមនុស្សពីរនាក់ដែលអង្គុយនៅវាលខ្សាច់ ដោយម្នាក់មានស្បែកស្តើង និងម្នាក់ទៀតមានស្បែកខ្មៅ។ មនុស្សដែលមានស្បែកស្តើងប្រហែលជារលាកស្បែកលឿន ខណៈបេលដែលមនុស្សមានស្បែកខ្មៅអាចមានស្នាមពន្លឺព្រះអាទិត្យ។ ពណ៌របស់ស្បែកគឺជាលក្ខណៈសំខាន់ដែលកំណត់ថាស្បែកនោះរលាក ឬគ្រាន់តែមានស្នាមពន្លឺព្រះអាទិត្យ។
បើសិនជាអ្នកកំពុងតែចាប់អារម្មណ៍លើការបំពាក់ពណ៌ស្នាមពន្លឺព្រះអាទិត្យលើស្បែកមែន យកល្អគួរតែស្វែងយល់អំពីវិធីជួយឲ្យស្នាមនេះបាត់វិញលឿនផងទៅ ដើម្បីបន្ថយការប៉ះពាល់នឹងកាំរស្មីគ្រោះថ្នាក់របស់ព្រះអាទិត្យ។ ខាងក្រោមនេះគឺជាគន្លឹះដែលជួយឲ្យស្នាមពន្លឺព្រះអាទិត្យឆាប់បាត់ទៅវិញ៖
- ប្រើវិធីជម្រុះស្បែកចាស់ៗចោលមុនពេលអាំងថ្ងៃ ដូច្នេះស្នាមពន្លឺព្រះអាទិត្យនឹងងាយរលុបអស់
- ចូរប្រើប្រាស់ក្រែមការពារកម្តៅព្រះអាទិត្យយ៉ាងហោចណាស់ ២៨ក្រាម ដែលមាន SPF 30 ដោយសារតែវាមានភាពការពារកម្តៅបានតិច ដូច្នេះវាក៏មិនអាចធ្វើឲ្យរលាកដែរ គ្រាន់តែរលាកហើយឆាប់រលុបវិញ
- ចូរឧស្សាហ៍ផ្លាស់ប្តូរជំហររាងកាយបន្តិចដូច្នេះនឹងនឹងមិនរលាកតែផ្នែកណាមួយនៃរាងកាយទេ
- ចូរញ៉ាំអាហារសម្បូរទៅដោយសារធាតុ Beta-carotene ដូចជា ការ៉ុតដែលអាចធ្វើឲ្យស្បែកខ្មៅបែបធម្មជាតិ
- ចូរញ៉ាំអាហារសម្បូរសារធាតុ Lycopene ដូចជា ប៉េងប៉ោះ និងផ្លែឪឡឹក ដោយសារតែវាអាចជួយប្រឆាំងនឹងកាំរស្មីយូវីបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ពេលវេលាដែលអាចធ្វើឲ្យកើតស្នាមពន្លឺព្រះអាទិត្យច្រើនជាងគេគឺចន្លោះថ្ងៃត្រង់ដល់ ម៉ោង ៣រសៀល។ ប៉ុន្តែពេលវេលានេះក៏ជាពេលវេលាគ្រោះថ្នាក់បំផុត និងបំផ្លាញស្បែកខ្លាំងដែរ៕