គ្រែរឺស័រសម្រាប់ក្មេងៗលោតលេង គឺជាឧបករណ៍ដ៏ពេញនិយមមួយសម្រាប់ក្មេងៗដែលត្រូវបានគេដាក់ឲ្យលេងតាមកន្លែងលេង ឬកម្សាន្តជាច្រើន ប៉ុន្តែអ្នកជំនាញរួមទាំង American Academy of Pediatrics មិនបានណែនាំឲ្យក្មេងៗលេងឡើយ។ ក្នុងដើមឆ្នាំ ១៩៩០ គ្រែរឺស័រមានភាពពេញនិយមយ៉ាងខ្លាំង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្នុងឆ្នាំ ១៩៨៩ វាត្រូវបានគេដាក់លក់ច្រើនរហូតដល់ ១៤០០០០គ្រឿងក្នុងសហរដ្ឋអាមេរិក ហើយឆ្នាំ ១៩៩៨ ចំនួនរបស់វាបានឡើងខ្ពស់រហូតដល់ ៦៤០០០០គ្រឿង។ ប៉ុន្តែទាក់ទងនឹងភាពពេញនិយមនេះ ក្នុងឆ្នាំ ១៩៩០ ដល់ ១៩៩៥ គ្រែរឺស័របានបង្កជាការមានរបួសរហូតដល់ ៩៨ភាគរយ ហើយក្នុងឆ្នាំ ១៩៩៩ បានធ្វើឲ្យក្មេងៗដែលលេងនោះរហូតដល់ ១០០០០០ត្រូវព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ទោះបីជាមានចំនួនអ្នកមានរបួសច្រើនបែបនេះក៏ដោយ ក៏គ្រែរឺស័រនេះនៅតែមានមនុស្សជាច្រើនទិញយកទៅប្រើតាមផ្ទះដដែល។
ឪពុកម្តាយជាច្រើននៅតែប្រហែលជាមិនបានដឹងថា គ្រែប្រភេទនេះមិនត្រូវបានធ្វើឡើងសម្រាប់ក្មេងចេះដើរតេសតាសនៅឡើយទេ។ ជាក់ស្តែងមានស្រ្តីម្នាក់ដែលទៅហាត់ប្រាណក្នុងក្លិបជាមួយប្តីរបស់គាត់ តែគាត់បាននាំកូនប្រុសរបស់គាត់ម្នាក់អាយុ ៣ឆ្នាំទៅជាមួយ តែគ្រាន់តែឲ្យគេលេងក្នុងកន្លែងក្មេងលេងដែលមានគ្រែរឺស័រនោះប៉ុណ្ណោះ។ ជាអកុសល្យក្មេងនោះក៏មានរបួសរហូតដល់បាក់ឆ្អឹងភ្លៅដោយសារតែគ្រែរឺស័រតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ American Academy of Orthopedic Surgeons បានណែនាំថា ក្មេងអាយុក្រោម ៦ឆ្នាំមិនគួរណាបណ្តោយឲ្យលេងនៅលើគ្រែរឺស័រឡើយ ដោយសារតែវាមានគ្រោះថ្នាក់ខ្លាំងណាស់៕