ប្រសិនជាអ្នកមិនចង់ឲ្យក្រពះអ្នកជួបនឹងមហារីក អ្នកគួរតែចៀសពីទម្លាប់ទាំងនេះ។ តើមានអ្វីខ្លះទៅ?
1. បាយដែលសល់អ្នកមិនគួរញ៉ាំច្រើនឡើយ ព្រោះបាយ និងម្ហូបសល់ក្រោយពេលដែលអ្នកកម្តៅមកញ៉ាំរួច ក្រពះនឹងពិបាករំលាយអាហារ។ ដូចនេះ បើអ្នកបរិភោគបែបនេះក្នុងរយៈពេលយូរ ក្រពះអ្នកនឹងងាយកើតមានបញ្ហាណាស់។
2. អ្នកមិនគួរញ៉ាំហិរគ្រប់ពេកនោះទេ ព្រោះក្រពះអ្នកមិនអាចរងសម្ពាធហិរខ្លាំងនេះយូរឡើយ។ ប្រសិនជាអ្នកតែងតែពិសារអាហារដែលហិរ នោះក្រពះអ្នកនឹងងាយជួបនឹងគ្រោះថ្នាក់ជាខ្លាំង។
3. បើអ្នកញ៉ាំបាយលឿនពេក ដោយបញ្ចប់ក្នុងរយៈពេល៥នាទី នោះក្រពះអ្នកនឹងប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំង ដោយធ្វើឲ្យពិបាកក្នុងការរំលាយអាហារបាន។ ជាហេតុដែលធ្វើឲ្យអ្នកងាយកើតមហារីកណាស់។ ដូចនេះ អ្នកគួរតែទំពារឲ្យម៉ត់ ទើបជួយក្រពះអ្នកឲ្យរំលាយអាហារ។
4. អ្នកមិនគួរអង្គុយចោងហោងពិសារបាយឡើយ ព្រោះការអង្គុយបែបនេះ អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារអ្នកមិនប្រក្រតី ដោយធ្វើឲ្យវាពិបាកក្នុងការដំណើរការណាស់។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង។
ការជក់បារីមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សួតអ្នកទេ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកទៀតផង។ នៅពេលដែលអ្នកជក់យូរ នោះក្រពះអ្នកនឹងងាយកើតជាមហារីក ដោយធ្វើឲ្យអ្នកគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ ទម្លាប់ទាំងនេះ អ្នកគួរតែចៀសឲ្យឆ្ងាយ ទើបអាចការពារក្រពះអ្នកបាន៕