មានមនុស្សមួយចំនួនបានខិតខំរកប្រាក់ និងសន្សំខ្លាំងណាស់ ហើយប្រាក់ទាំងនោះប្រៀបដូចជាជីវិតរបស់គេអញ្ចឹង។ ដូចនេះមានឆ្នាំទាំង៣ដែលខំរកប្រាក់ជាខ្លាំង ប៉ុន្តែនៅពេលដែលមានបែរជាមិនសូវហ៊ានចាយទៅវិញ។ តើមានឆ្នាំណាខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំជូត

អ្នកដែលកើតនៅឆ្នាំនេះពុំសូវចាយលុយផ្តេសផ្តាសឡើយ ដោយគេចេះរៀបចំទុកដាក់ប្រាក់កាកគេបានល្អ។ ពួកគេមិនដែលចាយលុយទៅលើអ្នកដែលគេពុំសូវជិតស្និទ្ធជាមួយឡើយ។ បុគ្គលដែលកើតនៅឆ្នាំនេះនៅក្នុងការងារគឺមានភាពរីកចម្រើនជានិច្ច ដែលអាចធ្វើឲ្យខ្លួនឯងចាប់ផ្តើមមានលុយបន្តិចម្តងៗ ប៉ុន្តែនៅពេលដែលគេមានលុយច្រើន គេបែរជាមិនសូវចាយទៅវិញ។

ឆ្នាំរកា

អ្នកដែលកើតនៅឆ្នាំនេះបើចាយលុយលើខ្លួនឯងគឺហ៊ានចាយច្រើន ប៉ុន្តែបើនិយាយចំពោះអ្នកដទៃគឺគេមិនសូវហ៊ានចាយឡើយ។ បុគ្គលដែលកើតនៅឆ្នាំនេះគឺជាមនុស្សដែលមានប្តេជ្ញាចិត្តក្នុងការសន្សំប្រាក់ ហើយគេនឹងខិតខំប្រឹងប្រែងដើម្បីសម្រេចគោលបំណងនេះ។ ប៉ុន្តែប្រសិនជាអ្នកគ្មានភាពស្និទ្ធស្នាលជាមួយគេ នោះកុំសង្ឃឹមថាគេអាចចំណាយលើអ្នកឲ្យសោះ។

ឆ្នាំឆ្លូវ

អ្នកដែលកើតនៅឆ្នាំនេះមិនថានឿយហត់យ៉ាងណាទេ គឺគេនៅតែខិតខំប្រឹងប្រែងដើម្បីទទួលបានរបស់ដែលគេចង់បាន។ គេមិនខ្លាចពិបាក ឬនឿយហត់ទេ ព្រោះគេគិតថាមានតែលះបង់ទើបអាចទទួលបានលទ្ធផលល្អមកវិញ។ ម្យ៉ាងទៀតគេជាមនុស្សដែលចាយលុយត្រង់កន្លែងត្រូវ មិនងាយចាយផ្តេសផ្តាសនោះទេ ហើយក៏មិនដាច់ចិត្តតែងខ្លួនឲ្យក្លាយជាមនុស្សទាន់សម័យដោយចំណាយប្រាក់ច្រើនដែរ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)