យើងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាសុទ្ធតែដឹងពីអត្ថប្រយោជន៍នៃស្រូវសាលីរួចមកហើយ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបងាយៗក្នុងការប្រើស្រូវសាលីនេះមកស្រកទម្ងន់។ តើមានរបៀបធ្វើបែបណាទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គ្រឿងផ្សំ ៖ ស្រូវសាលីចំនួនមួយចាន និងទឹកដោះគោជូរចំនួន២០០មីលីលីត្រ។
របៀបធ្វើ ៖ អ្នកអាចយកស្រូវសាលីដែលដុតរួច(ដូចរូប) យកទៅលាយជាមួយទឹកដោះគោជូរ ហើយកូរឲ្យសព្វ ទើបយកមកញ៉ាំ។ អ្នកអាចពិសារចំនួន៣ដងក្នុងមួយថ្ងៃ(ព្រឹក ថ្ងៃ និងយប់) នោះវានឹងជួយអ្នកឲ្យងាយស្រួលបត់ជើង ដែលអាចធ្វើឲ្យអ្នកស្រកទម្ងន់បានដោយសារតែជាតិពុលក្នុងខ្លួនអ្នកចេញអស់ ហើយគ្មានខ្លាញ់កកក្នុងរាងកាយនោះទេ ព្រោះទឹកដោះគោជូរមានសារធាតុដែលអាចជួយធ្វើឲ្យពោះវៀនក្រពះអ្នកដំណើរការល្អ ជាហេតុដែលអាចធ្វើឲ្យវាកិនអាហារដែលមានក្នុងរាងកាយអ្នកឲ្យម៉ត់ល្អ។ ម្យ៉ាងទៀតវាក៏មានសារធាតុដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតក្រោយពេលដែលពិសាររួច។ ជាងនេះទៀតនៅក្នុងស្រូវសាលីមានវីតាមីនBដែលអាចជួយអ្នកឲ្យទទួលបានរាងដែលស្អាតមួយបាន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)