ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានអាហារកំប៉ុង ប៉ុន្តែធ្លាប់ឆ្ងល់ទេថាតើនឹងមានបញ្ហាអ្វីកើតឡើងប្រសិនបើពួកយើងទទួលទានអាហារកំប៉ុងដែលផុតថ្ងៃកំណត់យូរ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  អស់ឆ្ងល់ទៀតហើយ! ក៏ព្រោះថ្ងៃនេះវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីផលប៉ះពាល់មួយចំនួននៃការទទួលទានអាហារកំប៉ុងហួសថ្ងៃផុតកំណត់យូរ ៖

១. ចង្អោរចង់ក្អួត

ជាធម្មតាប្រសិនបើទទួលទានអ្វីដែលក្រពះមិនចូលចិត្តនោះ វាអាចនឹងបង្កអាការៈចង្អោរចង់ក្អួតឱ្យកើតមានឡើង។

២. ក្អួត

ក្រៅពីចង្អោរចង់ក្អួត អ្នកក៏អាចជួបប្រទះអាការៈក្អួតតែម្ដងផងដែរប្រសិនបើទទួលទានអាហារកំប៉ុងដែលផុតថ្ងៃកំណត់។

៣. ខ្សោះជាតិទឹកក្នុងរាងកាយ

នេះក៏ព្រោះតែរាងកាយត្រូវបាត់បង់នូវជាតិទឹក ឬសារធាតុរាវ ជាពិសេស គឺអេឡិចត្រូលីត្រនៅពេលអ្នកក្អួត។

៤. រាគ

អ្នកក៏អាចជួបប្រទះអាការៈរាគផងដែរក្រោយពេលទទួលទានអាហារកំប៉ុងផុតថ្ងៃកំណត់យូរ។ នេះជាវិធីមួយដែលរាងកាយព្យាយាមបញ្ចេញអ្វីមួយដែលមិនល្អទៅក្រៅវិញ។ ហើយក៏ដូចនឹងក្អួតដែរ ការរាគអាចបណ្ដាលឱ្យអ្នកខ្សោះជាតិទឹកក្នុងរាងកាយ។

៥. ពុលអាហារ

មួយក្នុងចំណោមផលប៉ះពាល់គ្រោះថ្នាក់បំផុតនៃការទទួលទានអាហារកំប៉ុងហួសថ្ងៃកំណត់ គឺការពុល។ វាបង្កឡើងដោយបាក់តេរីមួយប្រភេទហៅថា clostridium botulinum៕