ពិតណាស់អ័រម៉ូនប្រែប្រួលអាចបណ្ដាលឱ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់អ្នក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែក៏នៅមានទម្លាប់មួយចំនួនទៀតអាចបណ្ដាលឱ្យអ្នកបាត់បង់ចំណង់ផ្លូវភេទទាំងនៅវ័យមិនទាន់ហួស ៤០ ផងដែរ។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់មួយចំនួនដែលអាចជះផលប៉ះពាល់ដល់ចំណង់ផ្លូវភេទ ៖

១. គេងមិនគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់អាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើចំណង់ផ្លូវ។ នេះក៏ព្រោះតែបរិមាណអ័រម៉ូន testosterone ត្រូវថយចុះ ហើយចំណង់ផ្លូវភេទក៏បាត់បង់តាមនោះដែរចំពោះទាំងបុរសនិងស្ត្រី។ ដូច្នេះចូរប្រាកដថាអ្នកគេងបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។

២. ជំងឺធ្លាក់ទឹកចិត្ត (Depression)

មូលហេតុដែលបញ្ហាធ្លាក់ទឹកចិត្តអាចធ្វើឱ្យចំណង់ផ្លូវភេទធ្លាក់ចុះនោះ គឺទីមួយវាជះឥទ្ធិពលដល់ការគេង។ ហើយទីពីរនោះ គឺវាជះផលប៉ះពាល់ដល់អារម្មណ៍របស់អ្នក។

៣. ធាត់លើសទម្ងន់

ភាពធាត់ជ្រុលអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភជាច្រើនចំពោះសុខភាព រួមទាំងចំណង់ផ្លូវភេទ។ ជាតិខ្លាញ់លើសក្នុងរាងកាយក៏បង្កបញ្ហាអតុល្យភាពអ័រម៉ូនដែលជាអ្វីមួយផ្សារភ្ជាប់នឹងបញ្ហាចំណង់ផ្លូវភេទថយចុះផងដែរ។

៤. ទទួលទានគ្រឿងស្រវឹងច្រើនពេក

ក្រៅពីបន្ថយចំណង់ផ្លូវភេទហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនពេកក៏ធ្វើឱ្យឱកាសនៃការឈានដល់ចំណុចកំពូលថយចុះផងដែរ។

៥. ការជក់បារី

ក្រៅពីជះផលប៉ះពាលគួរឱ្យព្រួយបារម្ភដល់សុខភាពសួតហើយនោះ ការជក់បារីក៏មិនល្អចំពោះចំណង់ផ្លូវភេទផងដែរ។ តើអ្នកធ្លាប់ដឹងទេថាការជក់បារីអាចធ្វើឱ្យអ្នកបាត់បង់ចំណង់ផ្លូវភេទ? វាអាចកើតឡើងដោយសារការជក់បារីអាចបង្អាក់ចរន្តឈាម។ ទាំងបុរសនិងស្ត្រីភាគច្រើនពឹងផ្អែកលើចរន្តឈាមរត់ត្រឹមត្រូវដើម្បីរួមភេទ។ ប្រសិនបើគ្មានឈាមគ្រប់គ្រាន់ត្រឹមត្រូវផ្គត់ផ្គង់ដល់ប្រដាប់ភេទពួកគេទេនោះចំណង់ផ្លូវភេទក៏ធ្លាក់ចុះដែរ៕