មានឆ្នាំទាំង៣ក្រោយពីបានខិតខំប្រឹងប្រែងនៅអាយុវ័យក្មេង នោះនៅពេលដែលចន្លោះអាយុ៣៥ឆ្នាំ អ្នកនឹងអាចមានឡាននិងផ្ទះជាមិនខានឡើយ។ តើមានឆ្នាំណាខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំជូត

ឡាន និងផ្ទះ បើនិយាយចំពោះអ្នកដែលកើតនៅឆ្នាំជូតនេះគឺជារបស់សំខាន់របស់ពួកគេ។ ដោយសារតែហេតុនេះហើយទើបពួកគេខិតខំប្រឹងប្រែងដើម្បីអាចមានផ្ទះដែលជារបស់ខ្លួនឯងនៅថ្ងៃណាមួយ។ ម្យ៉ាងទៀតពួកគេជាមនុស្សដែលពូកែ និងឆ្លាតម្នាក់ ជាហេតុដែលធ្វើឲ្យពួកគេឆាប់ទទួលបានផ្ទះ និងឡានខ្លួនឯង។ ប្រសិនជាអាចរកបានគូអនាគតដែលមានឆ្នាំឆ្លូវ នោះបំណងប្រាថ្នានឹងកាន់តែឆាប់សម្រេចទៀត។

ឆ្នាំខាល

អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលស្រឡាញ់មុខមាត់ជាខ្លាំង។ ម្យ៉ាងទៀតគេជាមនុស្សដែលចង់មានឡាន និងផ្ទះសិន ទើបគិតរឿងចង់យកប្រពន្ធ។ ជាងនេះទៅទៀត គេជាមនុស្សដែលមានលាភសំណាងក្នុងមុខរបរ ជាហេតុដែលអាចធ្វើឲ្យគេអាចទិញបានផ្ទះ និងឡាននៅអាយុមុន៤០ឆ្នាំ។

ឆ្នាំម្សាញ់

បើនិយាយចំពោះផ្ទះ និងឡានគឺសំខាន់ណាស់សម្រាប់អ្នកដែលកើតនៅឆ្នាំម្សាញ់នេះ។ ទោះបីជាគេរស់នៅក្នុងជីវភាពពុំសូវល្អក៏ដោយ ក៏គេមើលវែងឆ្ងាយ ហើយខិតខំប្រឹងប្រែងដើម្បីចង់សម្រេចបំណងរបស់ខ្លួន និងកែប្រែជីវភាពសព្វថ្ងៃរបស់ខ្លួនដែរ។ គេជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយអ្នកដទៃច្រើន។ ដូចនេះមានផ្លូវជាច្រើនដែលគេអាចរកលុយបាន។ ម្យ៉ាងទៀតគេជាមនុស្សដែលចេះគ្រប់គ្រងប្រាក់កាសរបស់ខ្លួនបានល្អ ដោយចេះប្រើលុយបង្កើតលុយបាន។ ដូចនេះនៅចន្លោះ៣៥ឆ្នាំ គេនឹងអាចមានផ្ទះ និងឡានជាមិនខានឡើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)