ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបកំចាត់មុនដោយប្រើការ៉ុត។ តើមានវិធីធ្វើបែបណាខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅក្នុងការ៉ុតមានសារធាតុជាច្រើនដែលអាចជួយធ្វើឲ្យអ្នកស្អាត។ អ្នកអាចយកវាមកពិសារបាន ព្រោះក្រោយពេលដែលអ្នកបរិភោគរួច វានឹងបំលែងសារធាតុទាំងនោះឲ្យទៅជាវីតាមីនអេ ដែលអាចជួយព្យាបាលមុនយ៉ាងងាយ។ អ្នកក៏អាចយកវាមកបិតមុខក៏បានដែរ នោះវានឹងជួយធ្វើឲ្យមុនលើមុខបាត់ជាមិនខានឡើយ។ ដូចនេះ អ្នកអាចធ្វើការសាកល្បងដោយប្រើការ៉ុតដែលជាវិធីធម្មជាតិបាន ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកស្អាតនោះទេ ថែមទាំងអាចជួយបានទាំងសុខភាពភ្នែក និងរាងកាយអ្នកឲ្យរឹងមាំទៀតផង ដោយមិនចាំបាច់ចំណាយប្រាក់ច្រើន ក៏អាចរក្សាសម្ជស្ស និងសុខភាពបានយ៉ាងល្អផងដែរ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)