ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភដែលអ្នកអាចទទួលបានមុនពេលចូលឆ្នាំចិន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ផ្ទះណាមានឆ្នាំជូតនេះ ហុងស៊ុយនឹងចាប់ផ្តើមឡើងខ្ពស់មុនពេលចូលឆ្នាំចិន ដោយធ្វើឲ្យអ្នកអាចដើរលេងយ៉ាងសប្បាយបានក្នុងពេលចូលឆ្នាំចិនឆ្នាំ២០១៩ខាងមុខនេះ។ ជាពិសេស អ្នកក៏អាចទទួលបានភ្នំមាស និងភ្នំប្រាក់ផងដែរ។
ឆ្នាំខាល
ផ្ទះណាដែលមានឆ្នាំខាលនេះ នោះអ្នកនឹងមិនក្រដល់ចូលឆ្នាំចិនឡើយ ដោយអ្នកអាចកែប្រែជីវភាពរបស់អ្នកមុនចូលឆ្នាំខាងមុខ។ អ្នកនឹងចាប់ផ្តើមរាប់លុយច្រើន ដោយរាប់មិនឈប់ទេក្នុងរយៈពេលខាងមុខ។ ដូចនេះ គ្រួសារអ្នកនឹងអាចរស់នៅក្នុងជីវភាពយ៉ាងពិសេសជាមិនខានឡើយ។
ឆ្នាំមមី
នៅមុនពេលចូលឆ្នាំចិន ផ្ទះណាមានសមាជិកឆ្នាំមមីនេះ នឹងមានទ្រព្យចូលមកធ្វើឲ្យអ្នកឈឺក្បាលខ្លាំង ព្រោះមិនដឹងទុកនៅកន្លែងណាខ្លះ ដោយគ្មានកន្លែងទុកទាល់តែសោះ។ ដូចនេះ សមាជិតដែលរស់នៅជាមួយគ្នា នឹងអាចចាយបានទ្រព្យទាំងនេះដោយសប្បាយចិត្តជាខ្លាំង៕