សម្រាប់បុរស មិនមានអ្វីឈឺខ្លាំងជាងការឈឺក្នុងប្រដាប់ភេទឡើយ។ ការប៉ះទង្គិចនៅតំបន់នេះភ្លាមៗដូចជា ការវ៉ៃ ឬត្រូវបាល់ទាត់ត្រូវ សុទ្ធតែធ្វើឲ្យឈឺផ្តាំម៉ែផ្តាំឪហើយ។ ប៉ុន្តែមានជំងឺផ្សេងទៀតក៏ធ្វើឲ្យឈឺចាប់នៅប្រដាប់ភេទញឹកញាប់ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាគឺជាការរីកធំនៃរសៃឈាមជាច្រើនក្នុងថង់ពងស្វាស ឬហៅថា Varicocele។ ករណីនេះមិនមែនជាមហារីកទេ ហើយក៏មិនគម្រាមគំហែងដល់អាយុជីវិតដែរ ប៉ុន្តែវាគ្រាន់តែប៉ះពាល់ដល់លទ្ធភាពនៃការមានកូន។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសនៃការឈឺចាប់នៅពងស្វាសដោយសារតែការរីកធំរបស់សរសៃឈាមក្នុងថង់ពងស្វាសតែម្តង៖
- វាច្រើនតែមានលក្ខណៈតិចតួច ឈឺចាប់នៅនឹងកន្ឡែងដោយចាប់ផ្តើមក្រោយពីពេញវ័យ
- ភាគច្រើនតែងតែកើតឡើងលើពងស្វាសខាងឆ្វេង ដោយសារតែខាងឆ្វេងនេះកើតឡើងសឹងតែ ៩៥ភាគរយទៅហើយ
- ការឈឺចាប់ច្រើនតែកើតឡើងលើពងស្វាស ជុំវិញ ឬខាងលើពងស្វាស។ ស្បែកថង់ពងស្វាសមិនឈឺឡើយ។ វាច្រើនតែមិនមានការឈឺចាប់នៅគ្រលានទេ តែបើឈឺគឺទាក់ទងនឹងការលានក្លនទៅវិញ
- ការឈឺចាប់ដោយសារតែសរសៃឈាមក្នុងថង់ពងស្វាសរីកធំ មានលក្ខណៈរមាស់ៗ ឬស្ទះ ឬមានអារម្មណ៍ថាធ្ងន់ ឬឆាប់ឈឺ។ វាមិនបង្កជាការឈឺដូចគេចាក់ ឬខ្ទកៗឡើយ។
- ការឈឺចាប់មានលក្ខណៈធ្ងន់ធ្ងរទៅៗនៅពេលធ្វើសកម្មភាពរាងកាយ (ហាត់ប្រាណ ឬរួមភេទ) ឈរ និងអង្គុយ ហើយច្រើនតែកើតឡើងនៅពេលល្ងាច
- ចាប់តាំងពីវាអាស្រ័យទៅលើទំនាញផែនដីមក ការឈឺចាប់ដោយសារតែការរីកធំសរសៃឈាមក្នុងថង់ពងស្វាសនឹងស្រួលបួលវិញនៅពេលអ្នកគេង។
- ក្នុងករណីបែបនេះ វាអាចជាការឈឺចាប់នៅពេលថ្ងៃ ឬល្ងាច ប៉ុន្តែមិនកើតឡើងនៅពេលព្រឹកក្រោយគេងពេញមួយយប់ទេ។
- ថ្នាំបំបាត់ការឈឺចាប់មិនប្រាកដថាដោះស្រាយបានទេ ដោយសារតែការឈឺចាប់មិនមែនដោយសារតែការរលាកពីធម្មជាតិឡើយ។
ដំណឹងល្អនោះគឺថា ការរីកធំរបស់សរសៃឈាមក្នុងពងស្វាសអាចដោះស្រាយបានរហូតដល់ ៩០ភាគរយជាមួយនឹងការវះកាត់ជួសជុលសរសៃឈាម ឬហៅថា Varicocele Repair។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមធ្យមបុរសប្រហែលជាត្រូវការការលេបថ្នាំ ២ទៅ៣ដងទៀតក្រោយវះកាត់រួចដើម្បីគ្រប់គ្រងការឈឺចាប់ ហើយផលវិបាកវាច្រើនមិនមានទេ៕