គ្រូពេទ្យបានណែនាំឲ្យអ្នកធ្វើការព្យាបាលដោយកាត់ស្បូន ប៉ុន្តែតើអ្នកពិតជាត្រូវការវាដែរទេ? ការកាត់ស្បូនគឺជាការវះកាត់ញឹកញាប់ជាងគេបបំផុតលំដាប់ទីពីរលើស្រ្តី ប៉ុន្តែករណីភាគច្រើនគឺមានជម្រើសផ្សេងៗទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះតើការកាត់ស្បូនចោលបែបនេះអាចប្រឈមនឹងបញ្ហាសុខភាពអ្វីខ្លះដែរទៅ?
គ្រូពេទ្យដឹងថា ពេលខ្លះការកាត់ក្រពេញអូវ៉ែចោល អាចប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូង ភ្លេចភ្លាំង និងពុកឆ្អឹងនៅថ្ងៃក្រោយ។ កាលណាអ្នកកាត់ក្រពេញអូវ៉ែចោល ស្រ្តីនឹងត្រូវរ៉ាំងរដូវ ហើយប្រឈមនឹងបញ្ហានេះ។ ប៉ុន្តែការស្រាវជ្រាវថ្មីបានរកឃើញថា ការកាត់ស្បូនចោលដោយមិនកាត់ក្រពេញអូវ៉ែ ក៏អាចប្រឈមនឹងបញ្ហាដូចគ្នាដែរ នោះគឺទំនងជាធ្វើឲ្យលើសកូឡេស្តេរ៉ុល លើសសម្ពាធឈាម បេះដូងលោតខុសចង្វាក់ និងជំងឺបេះដូង និងទៅជាធាត់ជ្រុលនៅថ្ងៃក្រោយជាងស្រ្តីដែលមានសរីរាង្គបន្តពូជមួយនេះ។ ការប្រឈមនឹងកាន់តែខ្លាំងសម្រាប់ស្រ្តីដែលវះកាត់មុនអាយុ ៣៥ឆ្នាំ។
ការកាត់ស្បូនពេលខ្លះគឺជាជម្រើសតែមួយគត់ក្នុងការព្យាបាលជំងឺមហារីកស្បូន ក្រពេញអូវ៉ែ ឬមាត់ស្បូន។ ប៉ុន្តែការកាត់ស្បូនមិនមែនជាហេតុផលញឹកញាប់បំផុតដែលត្រូវព្យាបាលមហារីកឡើយ។ ប៉ុន្តែករណីកាត់ស្បូនច្រើនញឹកញាប់បំផុតនោះគឺធ្វើទៅឡើជំងឺដុំសាច់ក្នុងស្បូន ការហូរឈាមដែលមិនអាចគ្រប់គ្រងបាន និងការព្រលាត់ស្បូនមកខាងក្រៅ។ ការកាត់ស្បូនក៏អាចធ្វើលើករណីជំងឺ Endometriosis ផងដែរ។ ក្នុងករណីស្រ្តីមានជំងឺដុំសាច់ក្នុងស្បូន ឬ Endometriosis គឺមានជម្រើសព្យាបាលច្រើន ហើយក៏មិនបាច់កាត់ស្បូនចោលដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការប្រើថ្នាំ ការបាញ់កាំរស្មី ឬវះកាត់តូច ក៏អាចព្យាបាលការឈឺចាប់ និងការហូរឈាមដោយសារតែជំងឺទាំងនេះបានដែរ៕