សម្រាប់មនុស្សភាគច្រើន ការនិយាយអំពីមុខងាររបស់រាងកាយអាចធ្វើឲ្យមានអារម្មណ៍អាម៉ាសមុខវិញ ជាពិសេសនៅពេលនិយាយដល់រឿងទាក់ទងនឹងការរាករូសតែម្តង។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាជំនឿមិនត្រឹមត្រូវមួយចំនួនទាក់ទងនឹងការរាករូសដែលកើតមានជាញឹកញាប់៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ថ្នាំរាកនឹងធ្វើឲ្យពន្យាពេលជាពីការរាករូសដោយសារតែវីរុស
ជីវិតរស់របស់វីរុសមានន័យថា ការរាករូសនឹងជាទៅវិញទៅតាមជីវិតរបស់វាដែរ។ ការលេបថ្នាំរាកនឹងមិនអាចពន្យាពេលការជាពីជំងឺនេះឡើយ ហើយក៏មិនគួរណាធ្វើឲ្យស្ទះការបន្ទោបង់ដែរ។
កាលណាកាន់តែឈប់រាក ខ្ញុំក៏លែងមានការបង្ករោគទៀតដែរ
មិនអ៊ីចឹងឡើយ។ បើសិនជាការរាករូសអ្នកជាប់ទាក់ទងនឹងវីរុសឆ្លង ឬ Norovirus មានន័យថា អ្នកកំពុងទែមានជំងឺឆ្លងរហូតដល់ ៤៨ម៉ោងឯណោះក្រោយពេលរាកចុងក្រោយ ទោះបីជាលាមកត្រឡប់មករឹងតិចៗវិញហើយក៏ដោយ។
បើសិនជាខ្ញុំរាកឈាម ខ្ញុំមានជំងឺមហារីកហើយ
ថ្វីបើរឿងនេះអាចជាមូលហេតុមួយមែនក៏ដោយ តែអ្វីដែលទាក់ទងខ្លាំងគឺជំងឺក្នុងពោះវៀនផ្សេងទេដូចជា Diverticulitis ឬជំងឺរលាកពោះវៀន ឬការរាករូសដោយសារតែឆ្លងជំងឺ។ ករណីបែបនេះ អ្នកគួរតែទៅជួបពេទ្យឲ្យបានលឿន។ ការក្តៅខ្លួនប្រហែលជាត្រូវការប្រើថ្នាំផ្សះបន្ថែម។
ការរាកទាក់ទងនឹងវីរុសរបស់ខ្ញុំនឹងឆាប់ជាលឿនបើសិនជាខ្ញុំមិនញ៉ាំអ្វីទេ
នេះគឺជារឿងខុសទាំងស្រុង។ វាពិតជារឿងសំខាន់ណាស់ដែលត្រូវកត់សម្គាល់ថា អ្នកត្រូវការជាតិផ្អែម និងប្រៃពីអាហារចូលទៅក្នុងពោះវៀនដើម្បីបឺតស្រូបជាតិទឹក ដូច្នេះបើសិនជាអ្នកមិនញ៉ាំអាហារទេ អ្នកនឹងខ្សោះជាតិទឹកក្នុងខ្លួនយ៉ាងលឿន។ វីរុសមានពេលវេលាងាប់របស់វា ហើយក៏ជាពិរាកតាមធម្មជាតិដែរ ដោយសារតែប្រព័ន្ធភាពស៊ាំចាប់ផ្តើមសម្លាប់វា។
ទឹកក្រូចឆ្មានឹងជួយបំបាត់ការរាក
ថ្វីបើរឿងនេះអាចជាការពិតមែនក៏ដោយ តែអ្វីដែលបារម្ភគឺជាតិស្ករដែលមានក្នុងភេសជ្ជៈមួយនេះ។ ទឹកក្រូចឆ្មាមានប្រសិទ្ធភាពដោយសារតែជាតិផ្អែម និងប្រៃ ដែលត្រូវការប្រើដើម្បីជួយបឺតស្រូបជាតិទឹកពីក្នុងពោះវៀន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យកល្អគួរតែញ៉ាំទឹកអូរ៉ាលីត្រជំនួសវិញ៕