ការរស់នៅដាច់ដោយឡែកពីគេរយៈពេលច្រើនសប្តាហ៍បែបនេះកំពុងតែធ្វើឲ្យស្បែកកើតមុន ឬស្រអាប់ណាស់មែនទេ? ភាពតានតឹងក្នុងជីវិត ការប្រែប្រួលចំពោះទម្លាប់ថែរក្សាស្បែក និងការនៅក្នុងផ្ទះច្រើនពេកអាចជាហេតុដែលនាំឲ្យមានបញ្ហាដល់ស្បែកបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពោះវៀន និងស្បែកមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង។ ដូច្នេះបើសិនជាអ្នកកំពុងតែមានបញ្ហាស្បែកហើយ ចូរជ្រើសរើសអាហារទទួលទានឲ្យបានល្អផង។ ខាងក្រោមនេះគឺជាគន្លឹះជីវជាតិមួយចំនួនដែលអាចជួយថែរក្សាស្បែកអ្នកបាន៖
បន្ថយការញ៉ាំគ្រឿងស្រវឹង
គ្រឿងស្រវឹងជំរុញដល់ការរលាកដល់ស្បែក ដូច្នេះចូរប្រាកដថាអ្នកបានដឹងថាខ្លួនឯងកំពុងតែញ៉ាំគ្រឿងស្រវឹងច្រើនៗឬអត់ និងមិនមានទម្លាប់សម្រាកពីការញ៉ាំគ្រឿងស្រវឹងឬអត់ដែរ។ ភេសជ្ជៈមានជាតិផ្អែម និងការញ៉ាំកាហ្វេច្រើនក៏មានឥទ្ធិពលដូចគ្នានឹងគ្រឿងស្រវឹងដែរ ហើយបង្កជាបញ្ហាលើស្បែកទៀតបើសិនជាអ្នកញ៉ាំគ្រឿងស្រវឹងច្រើនពេក។
ញ៉ាំបន្លែចម្រុះពណ៌
ចូរផ្តល់ជីវជាតិដល់ស្បែកពីខាងក្នុងចេញមកក្រៅតាមរយៈប្រាកដថា អ្នកកំពុងតែញ៉ាំបន្លែ និងផ្លែឈើគ្រប់គ្រាន់ហើយ ព្រមទាំងផ្តោតសំខាន់ទៅលើការបញ្ចូលអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃផង។ ដោយសារតែអាហារទាំងនេះមានជាតិសរសៃខ្ពស់ ដូច្នេះវានឹងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារដើម្បីបំបាត់ជាតិពុលក្នុងខ្លួន ហើយក៏បង្ការការកើតមុនលើស្បែកដែរ។
ញ៉ាំផ្លែវ៉ុលណាត់ឲ្យបានច្រើន
គ្រាប់ផ្លែឈើប្រភេទនេះភាគច្រើនមានខ្លាញ់ផ្តល់សុខភាព ដែលមានប្រយោជន៍ចំពោះស្បែក និងមានអាស៊ីតខ្លាញ់អូមេហ្គាបីដែលជាតម្រូវការសម្រាប់ស្បែកកាន់តែមានសុខភាពល្អ។ ផ្លែវ៉ុលណាត់មានសមាសធាតុប្រឆាំងការរលាក និងមេរោគ ដែលជួយបន្ថយការកើតមុនលើស្បែកបាន។
បន្ថយការញ៉ាំអាហារសម្រន់មានជាតិផ្អែម
ការញ៉ាំផ្អែមច្រើនពេក ជាពិសេសផ្អែមបែបកៃឆ្នៃពីអាហារសម្រន់ដូចជា សូកូឡា និងបង្អែមនឹងមានឥទ្ធិពលអវិជ្ជមានចំពោះស្បែកបាន។ ដូច្នេះចូរកាត់បន្ថយការញ៉ាំអាហារទាំងនេះ តែជំនួសវិញនូវអាហារមានជីវជាតិច្រើនដូចជា គ្រាប់ផ្លែឈើ និងផ្លែឈើស្រស់ៗអីវិញ។
ញ៉ាំអាស៊ីតខ្លាញ់អូមេហ្គាបី
អាស៊ីតខ្លាញ់អូមេហ្គាបីដើរតួនាទីប្រឆាំងនឹងការរលាកក្នុងរាងកាយ ហើយក៏ផ្តល់ជាជីវជាតិដ៏អស្ចារ្យតាមតម្រូវការរបស់ស្បែកដែរ។ ដូច្នេះចូរប្រាកដថា អ្នកបានញ៉ាំអាស៊ីតខ្លាញ់អូមេហ្គាបី យ៉ាងហោចណាស់ ២ទៅ៣ដងក្នុងមួយសប្តាហ៍ដែរ តាមរយៈការញ៉ាំត្រីសាលម៉ុន សាឌីន និងផ្លែអាលម៉ុន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ត្រីសាលម៉ុនមានប្រយោជន៍ជាពិសេសដោយសារតែវាផ្ទុកទៅដោយជីវជាតិជំរុញដល់សុខភាពជាច្រើន ជាពិសេសជំរុញដល់ការផលិតកូឡាជែនតែម្តង៕