មានរឿងគួរឲ្យអស្ចារ្យច្រើនណាស់អំពីការមានផ្ទៃពោះ ប៉ុន្តែរឿងមួយដែលកំប្លែងបំផុតនោះគឺទាក់ទងនឹងការទាយភេទរបស់កូនក្នុងផ្ទៃ។ បើសិនជាអ្នកកំពុងតែសង្ឃឹមថាមានកូនហើយនោះ អ្នកក៏កំពុងតែរងចាំថាតើមានអាការៈបែបណាដែលអាចកំណត់បានថាជាភេទអ្វី។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាជំនឿចាស់ៗពីដើមនិយាយអំពីការទាយភេទរបស់កូន៖
កូនរាងធ្លាក់មកក្រោម
យោងទៅតាមអ្វីដែលចាស់ៗនិយាយ បើសិនជាពោះអ្នកធ្លាក់ចុះក្រោមក្នុងត្រីមាសទីបីមុនពេលសម្រាល អ្នកប្រហែលជាមានកូនប្រុសហើយ។ ប៉ុន្តែអ្នកជំនាញនិយាយថា ខណៈពេលដែលពាក់ធ្លាក់ចុះក្រោមអាចជួយអ្នកចៀសផុតពីបញ្ហាក្រពះមិនរំលាយអាហារពេលមានផ្ទៃពោះ តែវាក៏មិនមែនមានន័យថាអ្នកមានកូនប្រុសដែរ។ វាអាស្រ័យទៅតាមជំហរបស់កូន និងចំនួនកូនដែលអ្នកធ្លាប់សម្រាលកាលពីមុនទេ ដែលមានឥទ្ធិពលទៅលើសភាពរបស់ពោះ និងស្បូន។
ឡើងទម្ងន់ជុំវិញក្បាលពោះ
បើមនុស្សមិនធ្លាប់ស្គាល់អ្នក ហើយឈរពីក្រោយឃើញខ្នងអ្នក ហើយមិនអាចដឹងថាអ្នកមានកូនទេ មានន័យថាអ្នកមានផ្ទៃពោះជាកូនប្រុសហើយ។ ប៉ុន្តែរឿងនេះមិនប្រាកដទេ ព្រោះភាគច្រើនរឿងនេះទាក់ទងនឹងទំហំ និងរូបរាងរបស់ម្តាយជាងភេទរបស់កូន។
ប្តីមិនឡើងទម្ងន់
ជំនឿមួយទៀតដែលចាស់ៗនិយាយដែរនោះគឺថា ឱកាសនៃការមានកូនប្រុសដែរនោះនឹងកើនឡើងបើសិនជាប្តីអាចរក្សារូបរាងយមិនឲ្យឡើងទម្ងន់បាន។ ខណៈពេលដែលទម្ងន់របស់ឪពុកគ្រាន់តែជារឿងមួយខុសគ្នាដាច់នោះ ដូច្នេះវាពិតជាមិនមានអ្វីអាចអះអាងទៅលើភេទរបស់កូនបានទេ។
ស្បែកថ្លា និងភ្លឺរលោង
តើស្បែកអ្នកកំពុងតែភ្លឺរលោង ឬគ្មានមុនកើតសោះក្នុងពេលមានផ្ទៃពោះមែនទេ? បើសិនជាអ៊ីចឹងមែនចាស់ៗថា អ្នកកំពុងតែពរពោះកូនប្រុសហើយ។ ប៉ុន្តែអ្នកជំនាញនិយាយថា ស្បែកភ្លឺរលោងជាប់ទាក់ទងនឹងកូនប្រុស ប៉ុន្តែវាទំនងជាទាក់ទងខ្លាំងនឹងការកើនឡើងលំហូរឈាម និងចំណុះឈាមទៅវិញទេ។
មិនចាញ់កូន
បើសិនជាអ្នកមានផ្ទៃពោះថ្មីថ្មោង ហើយមិនចាញ់កូនទេនោះ ចាស់ៗច្រើនតែចំណាំថា អ្នកកំពុងតែពរពោះជាកូនប្រុសហើយ។ ប៉ុន្តែតាមការសិក្សាថ្មីបានបញ្ជាក់ថា ៨០ភាគរយនៃស្រ្តីមានផ្ទៃពោះដឹងតែមានបញ្ហាក្អួត និងចង្អោហើយ ដោយមិនគិតថាកូនក្នុងពោះជាកូនប្រុស ឬស្រីឡើយ។
អ្វីដែលអ្នកវិទ្យាសាស្រ្តនិយាយបើសិនជាអ្នកមានកូនប្រុសមែន
ខ្ញុំដឹងហើយថាអ្នកកំពុងតែចង់ដឹងខ្លាំងថា កូនក្នុងផ្ទៃជាកូនភេទអី។ វាអាចនឹងត្រូវការរងចាំពេលយូរមែន។ ប៉ុន្តែយោងទៅតាមចាស់ៗនិយាយ វាពិតជាមិនមែនរឿងដែលយើងទុកចិត្តទាំងស្រុងឡើយ ប៉ុន្តែតាមរឿងវិទ្យាសាស្រ្តអាចផ្តល់ភាពសុក្រិតចំពោះរឿងនេះវិញតាមរយៈការធ្វើតេស្តខាងក្រោមនេះ៖(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- NIPT (Noninvasive Prenatal Testing) Screening៖ នេះគឺជាការធ្វើតេស្តពិនិត្យមើលហ្សែនក្នុងពេលពរពោះបានប្រហែល ១០សប្តាហ៍ ដើម្បីដឹងថាកូនជាភេទប្រុស ឬស្រី។
- NT Scan៖ បើសិនជាអ្នកជ្រើសរើសយកការពិនិត្យមើលហ្សែន ឱកាសចង់ដឹងអំពីភេទរបស់កូននោះ អ្នគអាចប្រើវិធី Nuchal Translucency (NT) Scan នៅពេលពរពោហបាន ១២សប្តាហ៍។
- ការថតអេកូពាក់កណ្តាលពេលមានផ្ទៃពោះ៖ បើសិនជាអ្នកនៅតែត្រូវការទាយភេទកូនទៀតក្រោយពីធ្វើតេស្តទាំងនេះរួច ឬមិនចង់ធ្វើតេស្តទាំងពីរខាងលើទេ អ្នកអាចថតអេកូក្នុងពេលកូនអាយុបាន ១៨ ទៅ ២២សប្តាហ៍ដើម្បីដឹងភេទរបស់កូនបាន៕