ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបទប់ទល់ពេលដែលកូនស្រីឆាប់មានស្នេហា។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែប្រើចិត្តធម្មតាដើម្បីប្រឈមមុខនឹងកូន ដោយមិនគួរបារម្ភខ្លាំងពេកនោះទេ ព្រោះអ្នកក៏ធ្លាប់ឆ្លងកាត់ពេលវេលានេះដែរ។
- អ្នកមិនគួរប្រើអំពើហឹង្សាដាក់កូននោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់កូនបាន ដោយអាចធ្វើឲ្យគេកើតបញ្ហាផ្លូវចិត្តគ្រប់ពេល។
- អ្នកគួរតែបកស្រាយឲ្យគេស្តាប់តាមសម្រួលពីលទ្ធផលដែលគេនឹងអាចប្រឈមមុខនៅពេលក្រោយ ដើម្បីឲ្យគេមានចិត្តត្រៀមទុកមុន ហើយមិនធ្វើអ្វីផ្តេសផ្តាស។
- អ្នកក៏គួរតែរំលឹកកូនជារឿយៗផងដែរពីផលប៉ះពាល់មួយចំនួនដែលអាចកើតលើខ្លួនកូនស្រី ដើម្បីឲ្យគេអាចគេចផុតពីការចាញ់បោករបស់បុរសទាំងនោះ។
- ចុងក្រោយ អ្នកមិនគួរម៉ត់ចត់ពេកដាក់កូនឡើយ ព្រោះអាចធ្វើឲ្យគេឈប់ស្តាប់សម្តីអ្នក ហើយរត់ទៅធ្វើផ្តេសផ្តាសដើម្បីប្រឆាំងនឹងអ្នក៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)