ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកអាចចេញទៅដើរលេងខ្លះ ដើម្បីអាចរកឃើញគំនិតថ្មី។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ១។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយមិនមានទ្រព្យចូលមកទេ។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ០។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែប្រយ័ត្នពីការបណ្តាក់ទុនគ្រប់ប្រភេទ។ ពណ៌សំណាង គឺពណ៌កាហ្វេខ្ចី។ លេខសំណាង គឺលេខ៥។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកគួរតែមានចិត្តអំណត់ ទើបអាចទទួលបានភ្ញៀវធំ។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៥។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរជឿអ្នកដទៃងាយនោះទេ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃខ្ចី។ លេខសំណាង គឺលេខ៣។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអាចទៅក្រៅដើរកំសាន្តជាមួយនឹងគ្រួសារ ដើម្បីលំហែខួរក្បាល។ ពណ៌សំណាង គឺពណ៌មាស។ លេខសំណាង គឺលេខ១។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយមិនគួរប្រញាប់ក្នុងការសម្រេចចិត្តលឿនពេកនោះទេ។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៤។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយសំណាងល្អមិនងាយចូលមកទេ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ២។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយពេលដែលចេញក្រៅគួរតែប្រយ័ត្នបន្តិច។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៩។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែក្តាប់ឱកាសឲ្យជាប់ ទើបអាចចំណេញបានប្រាក់។ ពណ៌សំណាង គឺពណ៌បៃតហចាស់។ លេខសំណាង គឺលេខ១។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអាចទទួលបានចំណូលខ្លះចូលមក។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៤។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែរកអ្នកជួយ ទើបអាចបានប្រាក់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃខ្ចី។ លេខសំណាង គឺលេខ៥៕