អ្នកត្រូវការពិនិត្យទឹកនោម ប៉ុន្តែចំពេលមិនឈឺនោមតើមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះជួយឱ្យឈឺនោម ៖

១. ដើរបន្តិច

ការដើរចុះឡើងមួយស្របក់ក៏អាចជួយឱ្យឈឺនោមបានផងដែរ។ ហើយការឡើងជណ្ដើរ ឬរត់ត្រឹកៗក៏ជួយបានដូចគ្នា។ កុំភ្លេចដកដង្ហើមវែងៗជ្រៅៗផង។

២​. សម្រួលអារម្មណ៍

ជំនួសឱ្យការធ្វើអ្វីទាំងអស់ អ្នកអាចនៅស្ងៀមមួយកន្លែង រួចតាំងអារម្មណ៍ឱ្យស្ងប់ដោយបិទភ្នែកនិងដកដង្ហើមចេញចូលមួយៗយឺតៗវែងៗដើម្បីបន្ថយសម្ពាធខ្លះ ហើយអ្នកនឹងអាចឈឺនោម។

៣. ទទួលទានទឹក

ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការទទួលទានទឹកច្រើនៗអាចធ្វើឱ្យឈឺនោមនៅរយៈពេលប៉ុន្មាននាទីក្រោយ។ ទោះជាយ៉ាងណាមានមនុស្សមិនច្រើនទេដែលដឹងថាការទទួលទានទឹកខណៈពេលចង់ឱ្យឈឺនោមអាចជួយឱ្យឈឺនោមកាន់តែឆាប់រហ័ស។

៤. ត្រាំដៃក្នុងទឹក

ការប៉ះនឹងទឹកត្រជាក់ក៏អាចរំញោចដល់ផ្លោកនោមជួយឱ្យឈឺនោមបានផងដែរ។

៤. អង្អែលផ្នែកខាងក្នុងនៃភ្លៅ

ខណៈពេលអង្គុយលើបង្គន់ ចូរអង្អែលភ្លៅថ្នមៗ។ ប្រើប្រាស់តែចុងម្រាមដៃបានហើយដើម្បីអាចធ្វើឱ្យការអង្អែលម្ដងៗមានសភាពថ្នមបំផុត។

៥. ហិតប្រេងជីអង្កាម

ការហិតក្លិនប្រេងជីអង្កាមក៏អាចជួយឱ្យឈឺនោមបានយ៉ាងឆាប់រហ័សផងដែរ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរអ្នកអាចបន្តក់ប្រេងជីអង្កាមប៉ុន្មានដំណក់លើបង្គន់៕