ញ៉ាំទឹកគ្រប់គ្រាន់
ការញ៉ាំទឹកគឺជារឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីថែរក្សាស្បែកឲ្យកាន់តែមានសុខភាពល្អ។ វាអាចជួយឲ្យស្បែកមានសំណើម និងកាត់បន្ថយការមើលឃើញស្បែកជ្រីវជ្រួញ និងផ្នត់ៗបាន។ វាក៏ជួយកោសិកាទទួលបានជីវជាតិ និងបំបាត់ជាតិពុលជាច្រើនបានដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏ជួយដល់លំហូរឈាមដើម្បីរក្សាភាពភ្លឺរលោងដល់ស្បែកទៀតដែរ។ ដូច្នេះយកល្អគួរតែញ៉ាំទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ។
សេឡេញ៉ូម
ជាតិរ៉ែប្រភេទនេះអាចជួយកោសិកាស្បែកក្នុងការបំបាត់រ៉ាឌីកាលសេរីបាន។ រ៉ាឌីកាលសេរីអាចធ្វើឲ្យមានអាការៈនៃភាពចាស់ដូចជា ស្បែកជ្រីវជ្រួញ និងស្បែកស្ងួត ហើយក៏ប្រហែលជាបង្កជំងឺខ្លះទៀត។ សេឡេញ៉ូមក៏ប្រហែលជាជួយបង្ការជំងឺមហារីកស្បែកផងដែរ។ អ្នកអាចទទួលបានជីវជាតិមួយនេះតាមរយៈការទទួលទាន គល់ផ្សិត បង្គា ត្រី សាច់គោ ក្តាម និងអយស្ទើរ។
អង់ទីអុកស៊ីដង់
អង់ទីអុកស៊ីដង់គឺជាជីវជាតិដ៏សំខាន់ក្នុងការបន្ថយ និងបង្ការការខូចខាតដោយសារតែរ៉ាឌីកាលសេរី។ អ្នកអាចទទួលបានជីវជាតិមួយនេះពីអាហារច្រើនប្រភេទ ជាពិសេសបន្លែ និងផ្លែឈើចម្រុះពណ៌ដូចជា បឺរី ប៉េងប៉ោះ ស្ពៃស្ពីណាច ដំឡូងជ្វា ម្ទេសប្លោក ឬសណ្តែក។
ប្រឆាំងរ៉ាឌីកាលសេរីជាមួយ CoQ10
រាងកាយយើងអាចបង្កើតអង់ទីអុកស៊ីដង់ដ៏សំខាន់មួយឈ្មោះថា Coenzyme Q10។ ប៉ុន្តែនៅពេលអ្នកអាយុកាន់តែច្រើន អ្នកនឹងផលិតវាកាន់តែតិចវិញ។ រឿងនេះក៏ចូលរួមក្នុងការផលិតថាមពល និងជួយឲ្យកោសិកាធ្វើការផងដែរ។ អ្នកអាចទទួលបាន CoQ10 ពីក្នុងត្រីសាលម៉ុន និងធូណា សាច់បក្សី សាច់គ្រឿងក្នុងដូចជា ថ្លើមសត្វ និងគ្រាប់ធញ្ញជាតិ។
វីតាមីន A អាចជួយស្បែកជួសជុលអ្វីដែលខូចខាត
គ្មាននរណាចង់បានស្បែកស្ងួត ឬរបកៗឡើយ។ ដូច្នេះចូរញ៉ាំក្រូច ឬការ៉ុតមួយទៅ ដោយសារតែវាសម្បូរទៅដោយវីតាមីន A។ អ្នកក៏អាចរកវីតាមីននេះបានក្នុងបន្លែពណ៌បៃតង ស៊ុត និងអាហារមានជាតិខ្លាញ់ទាបដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នៅពេលអ្នកប្រើប្រាស់ផលិតផលថែរក្សាស្បែកមានវីតាមីន A ភាពជ្រីវជ្រួញ និងស្នាមអ៊ុចខ្មៅប្រហែលជាមើលទៅស្រួលបួលជាងមុនផង៕