តើខ្ញុំអាចមានផ្ទៃពោះដែរទេ? នេះគឺជាសំណួរដែលគ្រូពេទ្យជាច្រើនតែងតែលឺពីអ្នកជំងឺស្រីៗ។ យ៉ាងណាមិញ វេជ្ជបណ្ឌិត Jane Van Dis, M.D ជំនាញខាងរោគស្រ្តីនិយាយថា “វាមានតំបន់ពណ៌ប្រផេះមួយក្រោយមេជីវិតញីនិងឈ្មោលរលាយចូលគ្នា ហើយកាត់សម្បុក ហើយមុនពេលរាងកាយចាប់ផ្តើមផ្តល់សញ្ញាដល់ស្រ្តីឯងថាមានផ្ទៃពោះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ស្រ្តីប្រមាណ ២៩ភាគរយនិយាយថា ការបាត់រដូវគឺជាអាការៈមានផ្ទៃពោះដំបូងគេ តែវាគ្រាន់តែជាពេលវេលាមួយដែលកូនកាច់សម្បុកនៅស្បូន ហើយចាប់ផ្តើមឲ្យមានអាការៈបម្រែបម្រួលអ័រម៉ូន។ ជាមធ្យម ស្រ្តីក្នុងវ័យបន្តពូជនឹងជ្រុះអូវ៉ុលនៅចន្លោះ ១០ ទៅ ១៤ថ្ងៃ ហើយការកាច់សម្បុកជាធម្មតាត្រូវការពេល ៦ ទៅ១២ថ្ងៃក្រោយមេជីវិតទាំងពីររលាយចូលគ្នារួច។ ដូច្នេះហើយស្រ្តីដែលមានផ្ទៃពោះថ្មីៗប្រហែលជាមិនមានអាការៈដំបូងឡើយរហូតដល់ ២៦ថ្ងៃក្រោយពេលបាត់រដូវចុងក្រោយ។ ប៉ុន្តែមានអាការៈខ្លះដែលអាចបញ្ជាក់ថាមានផ្ទៃពោះដែរទោះបីជាមិនទាន់ដល់ពេលដែលថា បាត់រដូវក៏ដោយ៖
ទំនងខ្លាំង
ចង្អោ គឺជាអាការៈ ២៥ភាគរយនៃស្រ្តីមានផ្ទៃពោះ ហើយក៏ជាអាការៈដំបូងគេដែលបញ្ជាក់ថាមានផ្ទៃពោះដែរមុនពេលបាត់រដូវ
ទំនង
ការប្រែប្រួលសុដន់ ទំនងជាកើតឡើង ១៧ភាគរយ ហើយក៏ជាអាការៈមួយដែលសម្គាល់ដឹងដំបូងគេងដែរ។ ជាទូទៅ ការប្រែប្រួលសុដន់គឺជាអាការៈដំបូងនៃការមានផ្ទៃពោះផង។ សុដន់អាចនឹងមានអារម្មណ៍ថាតឹងឈឺ ឬអាចសម្គាល់ឃើញមានលក្ខណៈខុសគ្នាមួយចំពោះទំហំ ឬពណ៌របស់ក្បាលសុដន់ផង។
ប្រហែល
ការធ្លាក់ឈាមរឹមៗ មានប្រហែល ៣ភាគរយដែលជាសញ្ញាបញ្ជាក់អំពីការកាច់សម្បុករបស់កូនក្នុងស្បូន ហើយក៏ជាអាការៈដំបូងនៃការមានផ្ទៃពោះដែរ។
មិនទំនង
អារម្មណ៍មិនល្អក៏អាចចាត់ទុកថាជាអាការៈដំបូងមួយនៃការមានផ្ទៃពោះ ដែលស្រ្តីភាគច្រើនតែងជួបប្រទះក្នុងរយៈពេល៦សប្តាហ៍ដំបូង ហើយអ្នកក៏ទំណងជាសម្គាល់ឃើញថាបាត់រដូវមុនពេលមានអាការៈមួយនេះដែរ។
មិនទំនងខ្លាំង
ខណៈពេលដែលការកើនឡើងនៃអ័រម៉ូនប្រូជេស្តេរ៉ូនក្នុងពេលមានផ្ទៃពោះច្រើនតែធ្វើឲ្យមានអាការៈ ទល់លាមក ហើមពោះ ឬឈឺពោះបែបរមួលៗ តែការមានអាការៈទាំងនេះមុនពេលបាត់រដូវទំនងជាមិនជាប់ទាក់ទងនឹងបញ្ហាក្រពះពោះវៀនទេ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) សម្រាប់ស្រ្តីដែលចង់មានផ្ទៃពោះ ការចាប់ផ្តើមកំណត់ត្រាការមានផ្ទៃពោះ ដោយតាមដានរដូវពួកគេ អាចជារឿងសំខាន់ក្នុងការជួយឲ្យពួកគេយល់ដឹងអំពីសុខភាពខ្លួនឯង និងពិគ្រោះជាមួយគ្រូពេទ្យបន្ថែម៕