ការដើរគឺជារបៀបហាត់ប្រាណដ៏ឆ្លាតវៃមួយដែលអាចជំនួយដល់ការសម្រកទម្ងន់ និងផ្តល់ប្រយោជន៍ដល់សុខភាពជាច្រើនទៀត។ បើយើងប្រៀបធៀបជាមយយនឹងលំហាត់ប្រាណផ្សេងៗទៀត មនុស្សភាគច្រើនមិនបានដឹងអំពីប្រសិទ្ធភាពរបស់វាក្នុងការជួយដល់ការសម្រកទម្ងន់ទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការដើររយៈពេលមួយម៉ោងជារៀងរាល់ថ្ងៃអាចជួយរំលាយជាតិខ្លាញ់មែន ដូច្នេះវានឹងជួយដល់ការសម្រកទម្ងន់។ ក្នុងការសិក្សាមួយដែលធ្វើទៅលើស្រ្តីទម្ងន់មធ្យមចំនួន ១១នាក់ ឃើញថា មានការស្រកទម្ងន់ជាមធ្យម ៧.៧គីឡូក្រាម ឬស្មើនឹង ១០ភាគរយនៃទម្ងន់ខ្លួន ក្រោយពីអនុវត្តវិធីដើរលឿនៗរាល់ថ្ងៃរយៈពេល ៦ខែ។ តាមការសិក្សាមួយផ្សេងទៀតបានសម្គាល់ឃើញថា ស្រ្តីដែលធាត់ជ្រុល ហើយដើររយៈពេល ៣ថ្ងៃក្នុងមួយសប្តាហ៍ ដោយមួយថ្ងៃដើរ ៥០ ទៅ ៧០នាទី អាចស្រកទម្ងន់បាន ២.៧គីឡូក្រាមក្នុងរយៈពេល ១២សប្តាហ៍។ នេះបើយើងប្រៀបធៀបជាមួយស្រ្តីដែលមិនបានដើរសោះ។
ដើម្បីសម្រកទម្ងន់ អ្នកត្រូវតែញ៉ាំអាហារមានកាឡូរីតិចជាងធម្មតាដែរ។ អ្នកអាចបង្កើនការរំលាយជាតិខ្លាញ់តាមរយៈការហាត់ប្រាណដូចជា ការដើរ បន្ថយការញ៉ាំ ឬទាំងពីរតែម្តង។
ការដើរគឺជាជម្រើសដ៏ឆ្លាតវៃមួយក្នុងការហាត់ប្រាណ ដែលមនុស្សភាគច្រើនអាចធ្វើបាន។ បើសិនជាអ្នកចង់ជ្រើសរើសយកការដើរធ្វើជាការហាត់ប្រាណ យកល្អគួរតែចាប់ផ្តើមវាដោយយឺតៗ និងបង្កើនវាបន្តិចម្តងៗ ជាពិសេសរយៈពេល និងភាពខ្លាំងនៃការដើរ។
បើសិណជាអ្នកកំពុងតែចាប់ផ្តើម ការដើរលឿនៗរយៈពេលវែង អាចធ្វើឲ្យអ្នកអស់កម្លាំង ឈឺខ្លួន និងលែងចង់ធ្វើវាបន្តទៀត។ ផ្ទុយទៅវិញ ចូរចាប់ផ្តើមដោយការដើរ ១០ ទៅ ១៥នាទីក្នុងមួយថ្ងៃក្នុងកន្លែងដែលមានផាសុកភាព។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បែបនេះ អ្នកអាចបង្កើនការដើរ ១០ ទៅ ១៥នាទីជារៀងរាល់សប្តាហ៍រហូតដល់អាចដើរបាន មួយម៉ោងក្នុងមួយថ្ងៃ ឬរយៈបេលខុសៗគ្នាដែលអារម្មណ៍អ្នកអាចធ្វើទៅបាន៕