នៅពេលដែលអ្នកចង់ឲ្យកូនលូតលាស់បានល្អ អ្នកគួរតែផ្តល់សារធាតុមួយចំនួនឲ្យគេ នោះគេនឹងអាចក្លាយជាក្មេងដែលមានការលូតលាស់ល្អដូចកូនក្មេងដទៃអញ្ចឹង។ ដូចនេះតើអ្នកគួរតែផ្តល់អ្វីខ្លះឲ្យដល់គេទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែផ្តល់សារធាតុដែកឲ្យកូនបានគ្រប់គ្រាន់ ព្រោះវាអាចជួយធ្វើឲ្យខួរក្បាលកូនលូតលាស់បានល្អ ជាពិសេសគឺការចងចាំតែម្តង។ ដូចនេះអ្នកអាចឲ្យកូនញ៉ាំសាច់ផ្សេង មាន់ ត្រី ពងមាន់ ឬផ្កាខាត់ណាជាដើម។
  2. អ្នកគួរតែផ្តល់DHA និងអូលមេហ្កា៣ដល់កូន ព្រោះវាមិនត្រឹមតែអាចជួយធ្វើឲ្យខួរក្បាលលូតលាស់បានល្អនោះទេ ថែមទាំងអាចធ្វើឲ្យភ្នែកកូនលូតលាស់បានល្អដូចគ្នា ហើយវាមានក្នុងទឹកដោះម្តាយ។
  3. អ្នកគួរតែផ្តល់វីតាមីនDឲ្យកូន ព្រោះវាអាចជួយធ្វើឲ្យឆ្អឹងកូនលូតលាស់បានល្អ និងរឹងមាំ ដោយវាមាននៅក្នុងស៊ុតក្រហម ត្រី និងទឹកដោះគោជូរ។
  4. កាលស្យូមក៏ជាសារធាតុដែលអ្នកគួរតែផ្តល់ឲ្យកូនដូចគ្នា ព្រោះវាអាចជួយធ្វើឲ្យឆ្អឹងកូនលូតលាស់ល្អ ថែមទាំងអាចជួយបេះដូងកូនឲ្យលូតលាស់ល្អដូចគ្នា។ សារធាតុនេះមាននៅក្នុងទឹកក្រូចច្របាច់ បន្លែ ទឹកដោះគោជូរ និងផលិតផលធ្វើពីទឹកដោះគោ។
  5. បើវីតាមីនAវិញ វាមានក្នុងការ៉ុត ថ្លើមសត្វ ទឹកដោះគោ និងត្រសក់ស្រូវ ហើយក្រោយពេលដែលកូនទទួលបានសារធាតុនេះ វានឹងជួយការពារស្បែក ធ្មេញ និងភ្នែកកូនឲ្យលូតលាស់បានល្អ។
  6. វីតាមីនសេគឺជាវីតាមីនដែលអ្នកគួរតែផ្តល់ឲ្យកូន ព្រោះវាជួយធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនមានភាពរឹងមាំ ហើយនៅពេលដែលកូនមានមុខរបួស វាក៏ឆាប់ជាដែរ ម្យ៉ាងទៀតវាក៏អាចជួយការពារសរសៃឈាមកូនឲ្យមានសុខភាពល្អដូចគ្នា។ វាមាននៅក្នុងប៉េងប៉ោះ ក្រូច និងផ្កាខាត់ណា៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)