ប្រសិនជាអ្នកមិនចង់ធ្វើជាបុរសដែលមនុស្សស្រីស្អប់ អ្នកគួរតែចៀសពីការធ្វើបុរសទាំង៥ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

1. មនុស្សស្រីមិនចូលចិត្តបុរសដែលដូចជាម្តាយ គ្រប់គ្រងច្រើនឡើយ ព្រោះមនុស្សប្រុសបែបនេះ នៅពេលដែលរស់នៅជាមួយគ្នាយូរ នឹងងាយកើតមានបញ្ហា។ គេនឹងអាចរិះគន់ និងគ្រប់គ្រប់ច្រើនទៅលើសកម្មភាពគ្រប់យ៉ាងរបស់នារី ដោយធ្វើឲ្យដកដង្ហើមមិនបានឡើយ។

2. មនុស្សប្រុសដែលសន្សំសំចៃច្រើនក៏នារីមិនពេញចិត្តដែរ ព្រោះបើជ្រើសរើសបុរសបែបនេះ ធ្វើជាគូជីវិត នារីនឹងរស់នៅមិនបានសុខឡើយ។ គេនឹងកាន់លុយយ៉ាងជាប់ មិនឲ្យរបូតសូម្បីតែមួយរយរៀលឡើយ។

3. បុរសដែលចូលចិត្តទុកបញ្ហាតូចតាចជាបញ្ហាធំ ដោយខ្វាយខ្វល់ច្រើន ក៏នារីមិនពេញចិត្តដែរ ព្រោះមនុស្សប្រុសបែបនេះ អាចយករឿងតូច ប្រែក្លាយជារឿងធំបាននៅពេលដែលឈ្លោះគ្នាម្តងៗ។ ដូចនេះ នៅពេលដែលនៅជាមួយគ្នា នឹងមិនងាយចុះសម្រុងនឹងគ្នាឡើយ។

4. មនុស្សស្រីមិនចូលចិត្តបុរសអត្មានិយមឡើយ ព្រោះមនុស្សប្រុសបែបនេះ ជាបុគ្គលដែលអាចក្បត់នឹងគេគ្រប់ពេលនៅពេលដែលគេអាចទទូលបានផលប្រយោជន៍។ ដូចនេះ នារីនឹងអាចនៅឆ្ងាយពីបុរសបែបនេះ។

5. ចុងក្រោយ មនុស្សប្រុសដែលសាវ៉ា ឃើញមួយស្រឡាញ់មួយ ក៏នារីមិនចូលចិត្តដែរ ព្រោះបុរសបែបនេះ ប្រៀបដូចជាគ្រាប់បែក ដែលអាចផ្ទុះគ្រប់ពេល។ ដូចនេះ បើរស់នៅជាមួយគ្នា គឺមានគ្រោះថ្នាក់ជាទីបំផុត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង