ចំណង់ផ្លូវភេទគឺជាអាថ៌កំបាំងដ៏អស្ចារ្យមួយក្នុងចំណោមអាថ៌កំបាំងជាច្រើនទៀតរបស់រាងកាយ។ ចំណង់ផ្លូវភេទមនុស្សយើងមានភាពខុសៗគ្នា ដូចគ្នានឹងការសរសេរអក្សរដៃដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែចំណង់ផ្លូវភេទអាចមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ឬម៉ោងផង ដោយមិនគិតអំពីកម្រិតរបស់អ័រម៉ូនតេស្តូស្តេរ៉ូនឡើយ។
ការខ្សោយចំណង់ផ្លូវភេទច្រើនតែកើតឡើងជាញឹកញាប់ដោយសារតែស្រ្តេស។ របៀបដែលស្រ្តេសប៉ះពាល់ទៅលើចំណង់ផ្លូវភេទក៏មានការយល់ដឹងច្បាស់ដែរ។ ការដែលមានអារម្មណ៍តក់ស្លុត ឬបារម្ភអំពីរឿងជាច្រើនអាចធ្វើឲ្យប្រព័ន្ធសរសៃប្រសាទធ្វើការខុស ដើម្បីឆ្លើយតបនឹងភាបស្រ្តេសនោះ។ ម៉្យាងវិញទៀត ការបន្ធូរអារម្មណ៍អាចភ្ញោចដល់ប្រព័ន្ធសរសៃប្រសាទធូរស្រាល និងរក្សាចំណង់ផ្លូវភេទមកវិញបាន។ ដើម្បីចំណង់ផ្លូវភេទកាន់តែខ្លាំង អ្នកត្រូវការថាមពល ការធូរអារម្មណ៍ និងពេលវេលា។ ហេតុដូច្នេះហើយ បើសិនជាចង់ឲ្យការរួមភេទកាន់តែល្អ ទាល់តែមានការសម្រាក។ អ្វីដែលមិនគួរភ្ញាក់ផ្អើលនោះគឺថា ការគេងបានគ្រប់គ្រាន់ និងបន្ថយស្រ្តេសអាចធ្វើឲ្យចំណង់ផ្លូវភេទត្រឡប់មកវិញបាន។ ការខ្សោយចំណង់ផ្លូវភេទអាចជាអាការៈមួយនៃជំងឺក្នុងខ្លួន ហើយក៏គួរតែត្រូវឲ្យពេទ្យវាយតម្លៃដែរ។ យ៉ាងណាមិញ ខាងក្រោមនេះអាចជាហេតុផលដែលនាំឲ្យចំណង់ផ្លូវភេទថយចុះភ្លាមៗ៖
- ស្រ្តេសស្រួចស្រាវ
- លិង្គមិនឡើងរឹង
- បាក់ទឹកចិត្ត
- ជំងឺលិង្គកោង
- គេងបាត់ដង្ហើម
- ជំងឺទឹកនោមផ្អែម
- អ័រម៉ូនតេស្តូស្តេរ៉ូនចុះទាប
- កង្វះអាហារូបត្ថម្ភ
- អ័រម៉ូនប្រូឡាក់ទីនឡើងខ្ពស់ក្នុងឈាម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មហារីក
- កង្វះគ្រាប់ឈាម៕