ជីវិតរបស់យើងត្រូវបានផ្លាស់ប្តូរសឹងតែទាំងស្រុងតាំងពីរមួយខែមុនមកម្លេះ។ មនុស្សយើងភាគច្រើនត្រូវលុបចោលការធ្វើដំណើរកម្សាន្ត បាត់បង់ការងារ និងបង្ខំឲ្យរៀនរឿងថ្មី ប៉ុន្តែតើស្រ្តីដែលចង់មានផ្ទៃពោះក្នុងឆ្នាំនេះ តើពួកគេគួរធ្វើយ៉ាងណា?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកជំងឺខ្ញុំភាគច្រើនគឺជួបបញ្ហាបែបនេះឯង។ មានស្រ្តីជាច្រើនដែលព្យាយាមយកកូនក្នុងឆ្នាំនេះ ហើយក៏សង្ឃឹមថានៅខែក្រោយៗអាចនឹងជារឿងល្អ ប៉ុន្តែស្ថានភាពជំងឺកូវីដ១៩ ដូចជាមិនស្ងប់ស្ងាត់សោះ ដែលជាហេតុនាំឲ្យពួកគេបារម្ភច្រើនអំពីរឿងនេះ និងភ័យខ្លាចអំពីការបាត់បង់កូនផងដែរក្នុងពេលមានផ្ទៃពោះ។ ដោយសារតែយើងមិនបានយល់ដឹងច្រើននៅឡើយអំពីជំងឺកូវីដ១៩ ដូច្នេះតើវាមានសុវត្ថិភាពទេក្នុងការព្យាយាមយកកូនក្នុងពេលវេលាបែបនេះ? តើស្រ្តីគួរតែផ្អាកយកកូនសិន ឬពន្យាពេលយូរប៉ុណ្ណាទៅ?
សំណួរដែលសួរថែតើត្រូវការចំណាយពេលរងចាំយូរប៉ុណ្ណានោះ គឺមិណទាន់មានចម្លើយនៅឡើយទេ។ យ៉ាងណាមិញ សង្គមអាមេរិកខាងផ្នែកជំងឺប្រដាប់បន្តពូជបានណែនាំឲ្យតផ្អាកការព្យាបាលការឲ្យមានកូនឡើងវិញសិន ដើម្បីបន្ថយការប៉ះពាល់នឹងវីរុស។ បើសិនជាអ្នកបានទៅជួបអ្នកជំនាញនិយាយអំពីរឿងនេះហើយ ដូច្នេះការព្យាបាលរបស់អ្នកក៏ទំនងជាត្រូវផ្អាកដែរ។ ការសម្រេចចិត្តចាប់ផ្តើមព្យាបាលឡើងវិញទំនងជាង ផ្អែកទៅតាមបុគ្គលិកព្យាបាលមានសម្ភារៈការពារខ្លួន PPE ឬអត់ដែរ។
បើសិនជាអ្នកពីតជាមានផ្ទៃពោះមែន ហើយផ្អែកទៅតាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា វាមិនមានការប្រឈមនឹងការរលូតកូន ឬកូនកើតមកខូចអវៈយវៈខ្លាំងលើស្រ្តីដែលមានជំងឺកូវីដ១៩ក្នុងពេលមានផ្ទៃពោះឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ស្រ្តីមានផ្ទៃពោះអាចមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូច្នេះអ្វីដែលជាការបារម្ភនោះគឺ គាត់អាចឆ្លងជំងឺកូវីដ១៩កាន់តែខ្លាំង ប៉ុន្តែខណៈពេលដែលពួកគេទំនងជាងាយឆ្លងជំងឺនេះខ្លាំង តែមិនមានទិន្នន័យបង្ហាញថាមានការប្រឈមនឹងផលវិបាកនៃការមានផ្ទៃពោះកាន់តែខ្លាំងឡើយ៕