អ្វីដែលយើងដឹងអំពីវីរុសកូរ៉ូណាថ្មីនោះគឺថា វាជាមេរោគបង្កជំងឺឆ្លងទូទាំងពិភពលោកនៅឡើយ។ ប៉ុន្តែអ្វីដែលជាការបារម្ភនោះគឺថា ការលេបថ្នាំ Ibuprofen អាចធ្វើឲ្យជំងឺកូវីដ១៩កាន់តែធ្ងន់ធ្ងរ។ សូមបញ្ជាក់ថា ថ្នាំ Ibuprofen គឺជាមធ្យោបាយដ៏ពេញនិយមមួយក្នុងការកែរោគក្តៅខ្លួន ឈឺចាប់ និងរលាក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យោងទៅតាមអ្នកជំនាញ និងអង្គការជាច្រើនបានឲ្យដឹងថា អំណះអំណាងដែលបញ្ជាក់ថា ថ្នាំ Ibuprofen និងថ្នាំប្រភេទ NSAIDs ផ្សេងទៀតអាចបង្កគ្រោះថ្នាក់លើអ្នកជំងឺគូវីដ១៩នោះ គឺមិនមានច្រើនទេ។
ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ថ្នាំ Ibuprofen អាចមានការប្រឈមនឹងបញ្ហាសុខផាពលើមនុស្សមួយចំនួនដែរ។ សម្រាប់មនុស្សចាស់ប្រហែលជាមិនគួរប្រើថ្នាំណាដែលមានធាតុផ្សំជា Ibuprofen ទេ ដោយសារតែផលរំខានទាក់ទងនឹងក្រពះពោះវៀនអាចធ្វើទុក្ខដល់ពួកគាត់កាន់តែខ្លាំង និងបង្កជាការហូរឈាមបាន។ ថ្នាំ Ibuprofen ក៏អាចបង្កជាជំងឺតម្រងនោមកាន់តែធ្ងន់ធ្ងរ និងប្រឈមកាន់តែខ្លាំងនឹងជំងឺគាំងបេះដូងលើអ្នកជំងឺបេះដូងដែរ។ បើសិនជាអ្នកប្រើថ្នាំអ្វីមួយដែលមានសុវត្ថិភាពជាងនេះ ហេតុផលខាងលើអាចជារឿងដែលអ្នកគួរតែផ្លាស់ប្តូរហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ចូរពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងសម្រេចលេបថ្នាំគ្រប់ប្រភេទ។
ថ្នាំប្រភេទ Acetaminophen ឬ Tylenol គឺជាជម្រើសបំបាត់ការក្តៅខ្លួនល្អជាង ហើយសម្រាប់មនុស្សភាគច្រើនគឺមានផលរំខានតិចតួចជាង។ ប៉ុន្តែការលេបថ្នាំនេះច្រើនពេកអាចបង្កជាការខ្សោយថ្លើម និងស្លាប់បាន ដូច្នេះចូរលេបថ្នាំទៅតាមការណែនាំរបស់គ្រូពេទ្យជានិច្ច។
ពិតណាស់ មធ្យោបាយដ៏ល្អបំផុតក្នុងការព្យាបាលការក្តៅខ្លួន ដោយសារតែជំងឺកូវីដ១៩ ឬជំងឺផ្សេងៗ ជម្រើសដ៏ល្អ និងដំបូងគេ មិនមែនជា Ibuprofen ឡើយ។ ដើម្បីបង្ការការបង្ករោគដោយសារវីរុសកូរ៉ូណាថ្មី ចូរអនុវត្តការនៅឆ្ងាយពីគេឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ដំបូន្មានមួយផ្សេងទៀតគឺថា មិនត្រូវទៅជិតអ្នកដែលកំពុងតែមានបញ្ហាក្អក ឬក្តៅខ្លួនឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកក្តៅខ្លួនខ្លាំង ចូរទាក់ទងទៅគ្រូពេទ្យ។ បើសិនជាអ្នកមិនក្តៅខ្លួន និងមិនក្អកទេ ចូររងចាំនៅផ្ទះ និងថែទាំសុខភាពឲ្យបានល្អ៕