អ្នកជំនាញវេជ្ជសាស្ត្រនិយាយថាស្ត្រីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែមអាចប្រឈមមុខនឹងការរលូតកូនច្រើន បើសិនស្ត្រីទាំងនោះ គ្រប់គ្រងជាតិស្ករនៅក្នុងខ្លួនបានល្អទេនោះ។
ទឹកនោមផ្អែមត្រូវចាត់ទុកថាជាមូលហេតុមួយដែលអាចនាំអោយមានការរលូតកូននិងកូនកើតមកមានកាយសម្បទារមិនពេញលេញ។
គ្រូពេទ្យមានយោបល់ថា ស្ត្រីដែលមានជំងឺទឹកនោមផ្អែមចាំបាច់ត្រូវ ធ្វើការជាមួយគ្រូពេទ្យជំនាញឬគ្រូពេទ្យឯកទេសខាងអរម៉ូន endocrinologist ដើម្បីធ្វើឱ្យការគ្រប់គ្រងជាតិស្ករអោយ មានប្រសិទ្ធភាព ។
ជំងឺទឹកនោមផ្អែមដែលទាក់ទងអាំងស៊ុយលីនដែលមិនបានគ្រប់គ្រងក្នុងត្រីមាសទី ១ អាចនាំឱ្យមានការកើនឡើង អត្រារលូតកូន ហើយក៏ មានការកើនឡើងហានិភ័យនៃពិការភាពពីកំណើតផងដែរ។