ជប៉ុនគ្រោងនឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងបង្ការកូវីដ១៩នៅខែកក្កដានេះដោយសង្ឃឹមថាសង្ឃឹមថាវ៉ាក់សាំងនេះអាចទទួលបានការយល់ព្រមពីរដ្ឋាភិបាលនៅដំណាច់ឆ្នាំនេះ។
មន្រ្តីក្រុមហ៊ុនបាននិយាយថាការសាកល្បងគ្លីនិកនេះគ្រោងនឹងចាប់ផ្តើមនៅខែកញ្ញាប៉ុន្តែក្រុមហ៊ុន AnGes អាចបន្ថយពេលមកខែកក្កដា បន្ទាប់ពីការពិភាក្សាជាមួយនិយតករនិងមន្ទីរពេទ្យនិងដោយសារលទ្ធផលដែលបានមកពីការសាកល្បងសត្វ។
មិនដូចវ៉ាក់សាំងស្តង់ដារដែលប្រើមេរោគផ្ទាល់ឬអសកម្មដើម្បីបង្កើតការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ វ៉ាក់សាំងឌីអិនអេប្រើលំដាប់ ហ្សែនដែលបណ្តាលឱ្យកោសិកាក្នុងខ្លួនផលិតអង់ទីករប្រឆាំងវីរុស។
លទ្ធផលសម្រាប់ការសាកល្បងគ្លីនិកខ្នាតតូចដែលនឹងត្រូវធ្វើឡើងនៅសាកលវិទ្យាល័យអូសាកានិងសាកលវិទ្យាល័យអូសាកាស៊ីធីត្រូវបានគេរំពឹងថានឹងអាចដឹងនៅដើមខែកញ្ញាហើយនឹងត្រូវបន្តការសាកល្បងទ្រង់ទ្រាយធំ។
ប្រសិនបើប្រសិទ្ធភាពត្រូវបានបង្ហាញតាមរយៈការសាកល្បងទាំងនេះវ៉ាក់សាំងនឹងត្រូវបានទទួលការយល់ព្រមនៅចុងឆ្នាំនេះ។
ប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកនិងប្រទេសចិនផងកំពុងប្រណាំងគ្នាផលិតវ៉ាក់សាំងកូវីដ១៩។
មានបេក្ខជនវ៉ាក់សាំងយ៉ាងតិច ១០កំពុងស្ថិតក្នុងការសាកល្ប ង គ្លីនិករួចហើយ។
សហរដ្ឋអាមេរិកក៏មានគោលបំណងដើម្បីផលិតចេញវ៉ាក់សាំងត្រឹមចុងឆ្នាំនេះដែរ៕